ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីត្រាំ រងនូវការប្តឹងផ្តល់ធំបំផុត ក្នុងប្រវត្តិសាស្ត្រប្រធានាធិបតីសហរដ្ឋអាមេរិក

ចែករំលែក៖

កាលពីថ្ងៃទី១៤ខែមិថុនា តំណាង រាស្ត្រជាង ១៩០នាក់ មកពីគណបក្ស ប្រជាធិបតេយ្យ បានសម្រេចចិត្ត ប្តឹង ប្រធានាធិបតី ដូណាល់ ត្រាំ ឡើងទៅ កាន់តុលាការសហរដ្ឋ ដោយចោទប្រកាន់ ប្រធានាធិបតីរូបនេះ ទទួលប្រាក់ពីរដ្ឋា ភិបាលបរទេស តាមរយៈសកម្មភាពធ្វើ ជំនួញរបស់គ្រួសារត្រាំ ដែលសភាអាមេរិក មិនអនុញ្ញាត។

សារព័ត៌មានរ៉យទ័របានផ្សាយថា តាមការប្រកាសរបស់តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ លោកត្រាំ មិនបាន ឆ្លងកាត់សភា អាមេរិកស្តីពី រដ្ឋាភិបាល បរទេសបានចំណាយប្រាក់ទៅលើក្រុមហ៊ុនរាប់រយរបស់ គ្រួសារលោក ចាប់តាំងពីលោកចូលកាន់តំណែងប្រធានាធិបតី អាមេរិក។ តាមរដ្ឋធម្មនុញ្ញអាមេរិកប្រធានាធិបតីត្រូវតែផ្តល់របាយការណ៍ពីហេតុការណ៍ខាងលើ។

នៅពេលនេះសេតវិមាន មិនទាន់វិភាគ អ្វី ជុំវិញហេតុការណ៍ខាងលើនៅឡើយទេ ប៉ុន្តែ អ្នកនាំពាក្យសេតវិមានបានលើក ឡើងថា ផលចំណេញពី អាជីវកម្មរបស់​គ្រួសារលោកត្រាំ មិនខុសនឹងច្បាប់រដ្ឋ ធម្មនុញ្ញឡើយ។ ក្រុមអ្នកជំនួញរបស់ លោកត្រាំក៏បានបញ្ជាក់ផងដែរថា ផល ចំណេញបានមកពី អតិថិជនបរទេស នឹងត្រូវប្រគល់ទៅឲ្យក្រសួងហិរញ្ញវត្ថុ អាមេរិក ប៉ុន្តែមិនបានបញ្ជាក់ថាអតិថិជននោះជាអ្នកណាឡើយ។

តាមពាក្យបណ្តឹង មានសមាជិកព្រឹទ្ធ សភាអាមេរិក៣០រូប និង តំណាងគណ បក្សប្រជាធិបតេយ្យ១៦៦រូប បានសម្រេច ប្តឹងលោកត្រាំ។ នេះជាការប្តឹងដែលមាន តំណាងរាស្ត្រចូលរួមច្រើនបំផុតមិនធ្លាប់មានពីមុនមក។

តាមរដ្ឋធម្មនុញ្ញអាមេរិក មន្ត្រីរដ្ឋាភិ បាលមិនត្រូវទទួលកាដូឬលុយពីរដ្ឋាភិបាលបរទេសឡើយបើគ្មានការអនុញ្ញាតពីសភានោះ។

លោក John Conyers សមាជិកមួយរូបនៅក្នុងគណបក្សប្រជាធិបតេយ្យបានឲ្យដឹងថា«ប្រធានាធិបតីត្រាំ ទទួលប្រាក់ពី២៥ ប្រទេសតាមរយៈក្រុមហ៊ុនរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ លោកបានជះឥទ្ធិពល ពីតួនាទីជាប្រធានាធិបតីដើម្បី ផលប្រយោជន៍ ឯកជនរបស់ក្រុមហ៊ុនគ្រួសារ ត្រាំ៕ ម៉ែវ សាធី


ចែករំលែក៖