ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះបង្រ្កាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បញ្ជាឲ្យលោកចាប ឌីណា នាយករងរដ្ឋបាលសាលាខណ្ឌដូនពេញ ដឹកនាំមន្រ្តីចុះទៅត្រួតពិនិត្យមើលម្តងទៀត នៅទីតាំងអតីតរោងកុនព្រហ្មបាយ័នសព្វថ្ងៃបន្ទាយស្រី៣ ក្បែររោងកុនលុច្យ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៧នេះ ដោយមានការសង្ស័យក្រែងម្ចាស់ទីតាំងនៅតែហ៊ានលួចបើកបង្គប់អាជីវកម្មប្រភេទហ្គេមស៊ីសងតទៅទៀតនោះ ។

គណៈកម្មការចំរុះខណ្ឌដូនពេញដែរចុះត្រួតពិនិត្យជាក់ស្តែងនោះ ដឹកនាំដោយលោក ចាប់ឌីណា នាយករងរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថានៅទីតាំងនេះមិនឃើញការដាក់ប្រភេទហ្គេមបាញ់ត្រីឬប្រភេទហ្គេមដែលស៊ីសងនោះនោះទេ ពោលគឺមានតែប្រភេទហ្គេមរបៀបដូចផ្សារទំនើបដែលទិញកាក់លេងហើយមិអាចប្តូរជាលុយបានវិញនោះឡើយ(មិនមែនជាប្រភេទស៊ីសង)។

លោកចាប ឌីណា បានបន្តទៀតថាហ្គេមប្រភេទផ្សារទំនើបនៅទីតាំងនេះដោយយោងតាមការត្រួតពិនិត្យជាក់ស្តែងឃើញថានៅមិនទាន់មានច្បាប់អាជីវកម្មនៅឡើយដូច្នេះហើយអាជ្ញាធរ ក៏បានជម្រុញឲ្យម្ចាស់អាជីវកម្មនោះប្រញ៉ាប់ធ្វើច្បាប់អាជីវកម្មឲ្យបានឆាប់ដើម្បីដំណើរការអាជីវកម្មតទៅទៀត។

លុះនៅវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃដដែល ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ចាប ឌីណា បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ជាក់ស្តែងមានចំនួន០២កន្លែងទៀត ដែលស្ថិតនៅក្នុង សង្កាត់ស្រះចក និង សង្កាត់ផ្សារថ្មីទី៣ ជាលទ្ធផលទទួលបាន៖ ទូហ្គេមបាញ់ត្រីចំនួន០២គ្រឿង យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្តតាមនីតិវិធី ៕ស តារា


ចែករំលែក៖