ភ្នំពេញ៖ មន្ត្រីសាលាខណ្ឌជ្រោយចង្វាម្នាក់ និងបក្ខពួក៣នាក់ទៀត ពេលផឹកស្រវឹងមានទំនាស់ពាក្យសម្តីជាមួយម្ចាស់អាហារដ្ឋានយីហោ(វីស្នាយល៍) តាមវាយដល់ក្នុងបន្ទប់ទឹកបណ្តាលឱ្យរងរបួសប៉ោងមុខប៉ោងម៉ាត់ ក្រោយពេលកើតហេតុជនបង្ករត់គេចខ្លួនបាត់។
ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចអាហារដ្ឋានយីហោ(វីស្នាយល៍) ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
ជនរងគ្រោះមានឈ្មោះ អ៊ិត វីរ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងអាហារដ្ឋាន(វីស្មាយល៍)ខាងលើ រងរបួសធ្ងន់(ខៀវភ្នែកទាំងសង់ខាង) ។
ប្រភពពីសាក្សីឈ្មោះដែង សំអឿន ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះផាន ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ ដែលជាបុគ្គលិកបំរើការងារក្នុងហាងនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែលជា៩យប់ មានជនបង្កមួយក្រុមមានគ្នា៤នាក់ ហើយក្នុងចំណោម៤នាកនោះ មានម្នាក់ជាមន្ត្រីសាលាខណ្ឌជ្រោយចង្វា ដោយគេអះអាងថា មានឈ្មោះសេង ចំរើន ហៅឆាយបានចូលផឹកសីុរហូតដល់ម៉ោង១១យប់ អ្នកទាំងនោះបានមានទំនាស់ពាក្យសម្តី្តជាមួយនិងថៅកែហាង។
ប្រភពបានបន្តទៀតថា បន្ទាប់មកថៅកែដើរទៅបន្ទាប់ទឹកម្នាក់ឯងហើយគេឃើញបក្សពួកជនបង្កម្នាក់បានដើរទៅបន្ទប់ទឹកតាមក្រោយពេលទៅដល់ក្នុងបន្ទប់ទឹកបានស្រែកប្រាប់ម្ចាស់ហាងរងគ្រោះថា ប្រយ័ត្នងាប់ឯង នេះជាទឹកដីរបស់អញ់ ហើយបានស្ទុះទៅគ្រាកករួចដាល់ទៅលើមុខជនរងគ្រោះជាថៅកែជាច្រើនដៃបណ្តាលឲ្យរងរបួសប៉ោងក្បាលនិងជាំហើមភ្លែកទាំងសង់ខាងរួចគេចខ្លួនបាត់ធ្វើឲ្យមានការចលាចល់ពេញក្នុងហាងធ្វើឲ្យភ្ញៀវរត់ជាន់ជើងគ្នាចេញពីហាងអស់ទាំងមិនបានគិតលុយធ្វើម្ចាស់ហាងខាតបង់ប្រាក់អស់មួយចំនួនធំ ។
ប្រភពដដែលបានបន្តថា ក្រោយកើតគេឃើញក្រុមជនដៃដល់បានទូរស័ព្ទហៅកម្លាំង សមត្ថកិច្ចអន្តរាគមន៍បណ្តោះពួកគេចេញបាត់ដោយសុវត្ថិភាព ។ លុះព្រឹកឡើងម៉ោងប្រហែល៩ព្រឹកជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចខណ្ឌជ្រោយចង្វាឲ្យជួយអន្តរាគមន៍ក្នុងរឿងនេះ។ ប៉ុន្តែបើយោងការបំភ្លឺតាមទូរស័ព្ទកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែមិថុនានេះ លោកសេង ចំរើន ហៅឆាយ ដែលជាមន្ត្រីសាលាខណ្ឌជ្រោយចង្វា ដែលបានពាក់ព័ន្ធបញ្ហាខាងលើនេះ គឺលោកបានបដិសោធថា គាត់មិនបានពាក់ព័ន្ធក្នុងរឿងនេះទេ។
ចំណែកជនរងគ្រោះឈ្មោះអិុត វីរ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ ដែលជាថៅកែហាងខាងលើនេះ គាត់អះអាងថាពិតជាក្រុមរបស់លោកសេង ចំរើន ហៅឆាយបានប្រើហិង្សាមកលើរូបគាត់ប្រាកដមែន ។ ប៉ុន្តែពាក្យ បណ្តឹងរបស់គាត់បើសមត្ថកិច្ចមិនចាត់ការ គាត់នឹងឡើងទៅដាក់ពាក្យបណ្តឹងនៅតុលាការបន្តទៀត៕ ជ្រោយពេជ្រ