ព័ត៌មានទាន់ហេតុការណ៍៖

Alexa Dash Wand ឧបករណ៍ឆ្លាតវៃទើបតែចេញថ្មីរបស់ Amazon

ចែករំលែក៖

Amazon ទើបតែដាក់បង្ហាញនូវឧបករណ៍ឆ្លាតវៃ Alexa Dash Wand ដែលអាចជួយអ្នកបានគឺអាចស្កេនកូដផលិតផលគ្រឿងទេស, បម្លែងរង្វាស់បាន និងការបញ្ជាទិញដែលចាំបាច់របស់មេផ្ទះពី Amazon ដោយគ្រាន់តែការប្រើសំឡេងរបស់អ្នក។ Dash Wand ប្រើដោយ Wi-Fi ដែលបំពាក់ដោយម៉េញ៉ទិក ដូច្នេះអ្នកអាចបិទវានៅលើទូរទឹកកករបស់អ្នកបាន និងផ្តល់នូវលក្ខណៈពិសេសមួយចំនួនលើសពី Alexa Echo ហើយអនុញ្ញាតឱ្យអ្នករកឃើញរូបមន្តនិងឈ្មោះភោជនីយដ្ឋានដោយមិនចាំបាច់ប្រើដៃរបស់អ្នក។

វាមានប្រវែងប៉ុន្មានអ៊ីញ និងធ្វើពីប្លាស្ទិចពណ៌សនិងខ្មៅ Dash Wand ដែលចំរាញ់រូបរាងមកថ្មីពីរូបរាងដើមរបស់ឧបករណ៌ Dash ដែលធ្លាប់បានបង្ហាញខ្លួននៅឆ្នាំ 2014 កន្លងទៅនិងអនុញ្ញាតឱ្យអ្នកស្កេនបារកូដឬការប្រើសំឡេងត្រួតពិនិត្យដើម្បីបន្ថែមផលិតផលទៅរទេះដើរទិញឥវ៉ាន់របស់អ្នក, ប៉ុន្តែបានបង្ខំឱ្យអ្នកដើម្បីពិនិត្យមើលតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Amazon ។ ឧបករណ៌ Dash ស៊េរីមុនគ្មានដំនើរការ Alexa នោះទេ ។ Assistant របស់ Amazon មិនអាចរកបានជាសាធារណៈទេ គឺប្រើវាបានតែត្រូវបានកំណត់ចំនួននៃអ្នកប្រើប្រាស់ AmazonFresh ។ សំរាប់ជំនាន់ទីពីរមានតម្លៃ $ 49.99 និងអាចបន្ថែមអ្វីទាំងអស់ក្នុងរទេះដើរទិញឥវ៉ាន់មួយនៅលើវេបសាយ Amazon ប៉ុន្តែអ្នកប្រើប្រាស់នៅតែពិនិត្យមើលដោយខ្លួនឯង។

Dash Wand ក៏អនុញ្ញាតឱ្យអ្នកទិញឥវ៉ាន់ដោយផ្ទាល់ ហើយឥឡូវនេះគឺអាចរកបានសំរាប់អតិថិជនពិសេសទាំងអស់នៅក្នុងវេបសាយ Amazon ក្នុងសហរដ្ឋអាមេរិក។ វាមានតំលៃ $20 ប៉ុន្តែ អតិថិជនពិសេសរបស់ Amazon ដែលធ្វើការជ្រើសរើសយកចាប់ពីមួយឡើងទៅនឹងទទួលបាន $20 មកវិញនៅក្នុងគណនីរបស់ក្រុមហ៊ុន Amazon របស់ពួកគេ ដែលធ្វើឱ្យ Dash Wand បញ្ជាទិញដោយឥតគិតថ្លៃ។ អ្នកទិញនឹងទទួលបានការឥតគិតថ្លៃចំនួន 90 ថ្ងៃនៃសេវាលក់គ្រឿងទេសផ្ទះ AmazonFresh ៕ ហេង លក្ខិណា


ចែករំលែក៖