ព័ត៌មានទាន់ហេតុការណ៍៖

ជួបស្នេហាភ្លើងចំបើងច្រើន ប៉ុប ពី ថាឆ្អែតឆ្អន់នឹងស្នេហា

ចែករំលែក៖

ភ្នំពេញ៖ នាងប៉ុប ពី កន្លងមក ធ្លាប់បានឆ្លងកាត់ស្នេហាផ្អែមល្ហែមជាច្រើនបន្តបន្ទាប់ ប៉ុន្តែបានបែកបាក់គ្នាវិញ ដោយការរួមរស់ជាមួយគ្នាមួយរយៈពេលខ្លី។ ក្រោយហែលឆ្លងស្នេហាមិនសមប្រកបទាំងនេះ បានធ្វើឲ្យនាងនិយាយថា ឆ្អែតឆ្អន់នឹងជីវិតដែលមានស្នេហា ហើយស្ទើរតែលែងគិតពីរឿងនេះ ។

ចុងក្រោយនេះប៉ុប ពីហាក់មិនសូមលេខធ្លោរខ្លាំងជាមួយនឹងការងារសិល្បៈឡើយ ។ តារារូបនេះទទួលស្គាល់ថា ចាប់តាំងពីដើមឆ្នាំនេះមកនាងថតបានតែពីររឿងគត់។ ទោះជាយ៉ាងណាក្តីនាងហាក់មានការមមាញឹកខ្លាំងជាមួយនឹងអាជីពសម្អាងការទៅវិញស្ទើររកពេលសម្រាកគ្មាន។ ទន្ទឹមនឹងរឿងការងារសិល្បៈលិចអណ្តែតនេះនាងក៏បានប្រកាសពីការខ្លាចរអានឹងរឿងស្នេហាទៅវិញ។ នាងទទួលស្គាល់ថា សម័យនេះទៅហើយគ្មានអ្នកណាមកស្មោះនឹងនាងទេ គឺមានតែស្នេហាបោកប្រាស់ប៉ុណ្ណោះ។ នាងថាបុរសដែលស្រលាញ់នាងគឺបានតែដំបូង ហើយបំណងមានតែមួយទេ គឺចង់សាកល្បងរូបរាងកាយសប្បនិម្មិតរបស់នាងប៉ុណ្ណោះ។ នាងថា ព្រោះនាងមិនមែនជាស្រីពិតទើបមិនមានបុរសស្រលាញ់ស្មោះ គឺមិនមានលទ្ធភាពដូចនារីទូទៅដែលអាចបង្កើតក្រុមគ្រួសារមួយស្រាប់គេបាន។ ទោះជាយ៉ាងណានាងហាក់មិនបានស្តាយក្រោយទេដែលសម្រេចចិត្តវះកាត់ប្តូរភេទអស់រយៈពេល១០ឆ្នាំនោះ។ នាងបន្តថាពេលខ្លះស្នេហាអាចផ្លាស់ប្តូមកជាមិត្តភ័ក្កិវិញ គឺការស្រលាញ់រាប់អាន។ នាងថាពេលខ្លះចង់រកកន្លែងស្ងប់សុខសម្រាប់ជីវិតនិងចាកចេញឲ្យឆ្ងាយពីជីវិតមានស្នេហាដែលមានតែការបែកបាក់នេះ

ប៉ុន្តែតារាប្តូភេទវ័យ៣៥ឆ្នាំរូបនេះលើកឡើងដែរថា ក្រោយភ្លក់រសជាតិស្នេហាជាច្រើនលើកច្រើនសារបានធ្វើឲ្យនាងរារែកក្នុងការទទួលយកអ្នកថ្មី។ ប៉ុន្តែនាងមិនមែនមានន័យថាបិទទ្វារបេះដូងត្រឹមនេះទេ អ្វីដែលនាងធ្វើបាននៅពេលនេះគឺមិនហ៊ានដាក់ចិត្តស្រលាញ់បុរសណាម្នាក់ឲ្យអស់ពីទំហុះចិត្តដូចគ្រាមុនៗ។ នាងដឹងដែរថាអ្វីដែលបុរសៗចង់បាននិងមានសេចក្តីសុខមិនត្រឹមតែរឿងរ៉ាវការរួមរស់ជាមួយគ្នាទេ គឺត្រូវបង្កើតក្រុមគ្រួសារ សមាជិកគ្រួសារដែលមានសុភមង្គលមួយ៕ វឌ្ឍនា


ចែករំលែក៖