ក្លិបបាល់ទាត់នៅក្នុងក្របខ័ណ្ឌចិន Super League អាចប្រឈមមុខនឹងការបង់ ពន្ធ១០០ភាគរយលើកីឡាករដែលខ្លួនចង់ទិញនៅក្នុងទីផ្សារដោះដូរកីឡាករពាក់កណ្តាលរដូវកាលនេះ។
សហព័ន្ធបាល់បាត់របស់ប្រទេសចិន (CFA) បានស្នើសុំឲ្យមានវិធានការលើក្លិប ដែលបានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការទិញតារាល្បីឈ្មោះ ។
ក្លិបបាល់ទាល់ទាត់នៅក្នុងប្រទេសចិនបានចំណាយទឹកប្រាក់រហូតដល់ទៅ៣៣១លានផោនក្នុងទីផ្សារទិញដូរកីឡាករនារដូវរងាកន្លងទៅដែលតម្លៃនេះច្រើនជាងការទិញដូរកីឡាករនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueកាលពីខែមករាទៅទៀត។
ចំណូលពីពន្ធលើការផ្ទេរកីឡាករនេះនឹងចូលទៅក្នុងមូលនិធិរដ្ឋាភិបាល ហើយប្រសិន បើវិធានការនេះត្រូវបានអនុវត្តមែនក្លិបត្រូវចំណាយ លុយទ្វេដងដើម្បីទិញកីឡាករម្នាក់។
បច្ចុប្បន្នមានកីឡាករ Wayne Rooneyរបស់ក្លិបMan United និង Diego Costa របស់ក្រុមChelseaត្រូវបានសារព័ត៌មានចិនផ្សាយថា អាចនឹងផ្លាស់ទៅលេងក្នុង ក្របខ័ណ្ឌកំពូលរបស់ចិន ៕ ដេវីត