ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុយ ទូចប្រធានការិយាល័យផលិត កម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យរងការរិះគន់ពីប្រជាពលរដ្ឋ ឃុបឃិតជាមួយឈ្មួញបើកឲ្យនាំជ្រូកត្រចៀកក្រហម

ចែករំលែក៖

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជានៅក្រុងប៉ោយប៉ែត បានរិះគន់លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិត កម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ មានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធជាមួយក្រុមឈ្មួញ បានបើកឲ្យនាំសត្វជ្រូកក្រហម ចូលពីព្រំដែនខាងកើត មកព្រំដែនខាងលិច រាប់រយក្បាល គ្មានការត្រួត ពិនិត្យសុខភាពពីមន្ត្រីជំនាញនោះទេ ។

ពលរដ្ឋបានបញ្ជាក់ថា ការនាំចូលជ្រូកក្រហមនេះ បើទោះ ជាក្រសួងកសិកម្ម និងរុក្ខា ប្រមាញ់ ដាក់កំហិតឲ្យមានការទប់ស្កាត់យ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញនៅតែ គឃ្លើនចំពោះបទបញ្ជារបស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ដដែល។

ជាក់ស្ដែងគេសង្កេតឃើញ ជារៀង រាល់ថ្ងៃ រាល់យប់ មានមេឈ្មួញដែលសកម្ម ក្នុងការដឹកជញ្ជូនជ្រួកក្រហម ចូលតាមស្តង់ដើម្បីកាប់ចែកចាយលក់តាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមផ្សារមួយចំនួននេះ ដោយសារមន្ត្រីជំនាញឃុបឃិតគ្នាជាមួយ ឈ្មួញ ដោយគ្មានមន្ត្រីនៅតាមគោលដៅ ធ្វើកាទប់ស្កាត់ឡើយ ។

ទង្វើនេះដែរ គេនិយាយថា មានកាពាក់ពន្ធ័នឹងមន្ត្រីជំនាញផ្នែក បសុព្យាបាលខេត្តបន្ទាយមានជ័យ បង់ប្រាក់ ប្រចាំខែ ទើប គ្មានការបង្ក្រាប បើទោះបីជាក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឲ្យធ្វើការទប់ស្កាត់ក៏ដោយ គ្រាដែលជំងឺត្រចៀក ខៀវកើតឡើងនៅក្នុងខេត្តមួយចំនួន ។

ប្រភពដដែលនេះ បានបន្តទៀតថា ជ្រូកទាំងនោះដឹកតាមរថយន្តនីសាន់ ឬដឹកតាមរថយន្តធំៗ រាប់រយក្បាល ។ នេះជាបញ្ហា១ដែលធ្វើ ឲ្យខាតបង់ថវិកាចូលរដ្ឋ ហើយគីជាកត្តាមួយកំពុងបំផ្លាញសុខភាពពលរដ្ឋ បើសិន ជាជំងឺជ្រូកត្រចៀកខៀវ ឬជ្រូកក្រហម កើតឡើង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីជំងឺ H5.N1 ។

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ លោកហ៊ុយ ទូចប្រធានការិយាល័យ ផលិត កម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ មិនអាចសុំការបកស្រាយបានឡើយតាមទូរសព្ទ័នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ៕ វណ្ណា


ចែករំលែក៖