ព័ត៌មានទាន់ហេតុការណ៍៖

Anker កំពុងចាប់ផ្តើមយុទ្ធនាការ Kickstarter សម្រាប់កាសឥតខ្សែថ្មីរបស់ខ្លួន

ចែករំលែក៖

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ទូរស័ព្ទស្មាតហ្វូន Anker បានបង្កើតកាសអូឌីយ៉ូដោយមានម៉ាកថ្មីដែលមានឈ្មោះថា Zolo ។ ក្រុមហ៊ុននេះគ្រោងនឹងលក់ផលិតផលដំបូងរបស់ខ្លួនក្រោគឺកាស Zolo Liberty+ wireless ជាផ្នែកមួយនៃយុទ្ធនាការ Kickstarter ដែលបានផ្សាយផ្ទាល់នៅព្រឹកនេះ។ បើទោះបីជា Zolo ត្រូវបានប្រកាសជាលើកដំបូងកាលពីដើមឆ្នាំនេះ កាស Liberty+ នឹងជាផលិតផលដំបូងបង្អស់ដែលស្ថិតនៅក្រោមម៉ាក។ កាសឥតខ្សែនេះនឹងត្រូវបានដាក់លក់ក្នុងតំលៃ $ 79 សម្រាប់អ្នកគាំទ្រ Kickstarter 500 នាក់ដំបូងប៉ុន្តែតម្លៃលក់រាយចុងក្រោយនឹងដាក់លក់ក្នុងតំលៃពេញ $149,99 និងមានសេវាដឹកជញ្ជូននៅខែវិច្ឆិកាខាងមុខនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Anker លោក Steven Yang និយាយថាក្រុមហ៊ុនកំពុងសង្កត់ធ្ងន់លើចំណុចបីគឺ តំលៃ លក្ខណៈពិសេស និង គុណភាពថ្ម។ ក្រុមផលិតករបានបង្កើតឧបករណ៍មួយដែលមានថ្មដាច់ដោយឡែកពីគ្នារយះពេល 3 ម៉ោងកន្លះនិងមានថាមពលថ្ម 48 ម៉ោងបន្ថែមខាងក្រៅនៅក្នុងប្រអប់ដាក់កាស។ ការប្រៀបធៀប AirPods របស់ Apple មានរយៈពេលប្រាំម៉ោងក្នុងការសាកថ្មមួយដង ប៉ុន្តែប្រអប់សាកថ្មនោះត្រូវដាក់សាករយះពេល 24 ម៉ោងសំរាប់បំពេញថ្ម។

លោក Steven Yang និយាយថាកាស earbuds ដែលបានរចនាឡើងសំរាប់ធ្វើការជាមួយអ្នកជំនួយការឌីជីថលទាំងបួនដូចជា Apple Siri, Amazon Alexa, Google Assistant, និង Microsoft Cortana ៕ ហេង លក្ខិណា


ចែករំលែក៖