ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញឡើងជិះរថយន្ត GMC នៅវៀតណាម

ចែករំលែក៖

កាលពីថ្ងៃទី២១ ខែមិថុនា បន្ទាប់ពីបានសម្រាកទទួលទានអាហារថ្ងៃត្រង់រួចមក សម្តេចតេជោ ហ៊ុន សែន និងអតីតយុទ្ធមិត្តពីររូបផ្សេងទៀត គឺ ឯកឧត្តម នុជ ថន និងឯកឧត្តម វ៉ា ប៉ោអ៊ាន រួមទាំងកូនរបស់ឯកឧត្តម ញឹកហួន និងឯកឧត្តម សាន សាញ់ បានអញ្ជើញឡើងរថយន្ត GMC ដែលជាអតីតរថយន្តចាស់ធ្លាប់ដឹក សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តទាំង៤រូបផ្សេងទៀត ធ្វើដំណើរចាកចេញពីសារមន្ទីរ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប៉ុល ពត ក្នុងឃុំឡុកថាញ់ ស្រុក ឡុកនិញ ឆ្ពោះទៅកាន់បញ្ជាការដ្ឋានយោធាស្រុកឡុកនិញ អមដំណើរដោយគណៈប្រតិភូជាច្រើនរូបទៀត។

ការធ្វើដំណើរតាមរថយន្ត GMC តាមផ្លូវក្នុងទឹកដោះវៀតណាមប្រមាណ២០នាទី គឺបានមកដល់បញ្ជាការដ្ឋានយោធា ស្រុកឡុកនិញ ដែលជាទីតាំងប្រវត្តិសាស្រ្ត នៃការចងចាំបំផុតទី៦ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ នៅក្នុងរថយន្តដែលសម្តេចអញ្ជើញជិះនោះគឺមានដឹកអុសជាច្រើនផងដែរកាលពីសម័យនោះ។

នៅទីនេះហើយដែលខាងមន្រ្តីវៀតណាមបានសាកសួរព័ត៌មានអំពីសម្តេចតេជោមួយចំនួនអំពីមូលហេតុនៃការធ្វើដំណើរមកកាន់ប្រទេសវៀតណាម។ គឺសម្តេចតេជោ បានប្រាប់អំពីរឿងរ៉ាវនៃអំពើកាប់សម្លាប់ ដែលកំពុងកើតឡើងនៅ ក្នុងប្រទេសកម្ពុជា ដែលត្រូវការជំនួយពីភាគីវៀតណាមដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ ពេលនោះគឺត្រូវបានយកចិត្តទុកដាក់ និងទទួលយ៉ាងរាក់ទាក់ពីភាគីវៀតណាម រួមទាំងបានរៀបចំបាយទឹកជូន សម្តេចតេជោពិសារយ៉ាងឆ្ងាញ់មាត់ផងដែរ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖