ភ្នំពេញ៖ លោក សុច សឿង ជាដើមបណ្ដឹងប្តឹងលោកខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ បានចូលខ្លួនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ខណៈលោកកំពុងផ្តល់ជូនលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ដើមបណ្ដឹង បានប្តឹង លោកខឹម វាសនា ពីបទជេរប្រមាថជាសាធារណៈ តាមប្រព័ន្ធទំនាក់ទំនងសង្គម(ហ្វេសប៊ុក) ។
សូមបញ្ជាក់ថា កន្លងមក លោក ខឹម វាសនា ប្រធានបក្សLDP បានជេរប្រមាថពាក់ព័ន្ធនឹង ជាតិ សាសនា ព្រះមហាក្សត្រ នៅលើបណ្តាញសង្គមហ្វេសប៊ុក ការជេរប្រមាថនេះ គឺមិនត្រឹមត្រូវនិងច្បាប់ទេ ជាពិសេសបំពានលើច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ។នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រា ៧.- ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។
ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ មាត្រា ៤៣.-ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។ សេរីភាពខាងជំនឿ និង ការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងល័ក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និង សន្តិសុខសាធារណៈ។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។មាត្រា ៤.-បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺ: ជាតិ សាសនា ព្រះមហាក្សត្រ៕ ចេស្តា