ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​ជាប់​ចោទ​ប្លន់​សម្លាប់​ច្រើន​ករណី​ !​ ព្រឹក​នេះ​តុលាការ​ផ្តន្ទា​ទោស​៥ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ​៖ ​យុវជន​ម្នាក់​ ត្រូវ​បាន​លោក​ គី​ ឫទ្ធី​ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​ ។​ មន្ត្រី​ពន្ធនាគារ​ ថ្លែង​ថា​ យុវជន​រូប​នេះ​ នៅ​មាន​សំណុំរឿង​៥ករណី​ទៀត​ ដែល​ភាគច្រើន​ជា​បទល្មើស​ប្លន់​និង​ប្លន់​រួច​សម្លាប់​ ដែល​កំពុង​ដំណើរការ​នីតិវិធី​នៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ យុវជន​រូប​នេះ​ឈ្មោះ​ នូ​ ដាវីត​ អាយុ​២៣ឆ្នាំ​ ជាប់​ចោទ​ពី​បទ​ “​លួច​មាន​ស្ថាន​ទម្ងន់​ទោសដោយ​សារ​ការ​ប្រព្រឹត្ត​ហិង្សា​​ “​ តាម​មាត្រា​៣៥៣និង​៣៥៧នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​កាលពី​អំឡុង​ខែ​សីហា​ ឆ្នាំ​២០១៦​ នៅ​រាជធានីភ្នំពេញ​ ។

គួរ​រំលឹក​ថា​ ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតសោកែច្នៃទុកសម្រាប់កាច់.កម៉ូតូចំនួន០១និងម៉ូតូជិះធ្វើសកម្មភាពមួយ​គ្រឿង ម៉ាកហុងដាFTR ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ឆ្នាំង1C-2385 ៕​ ចេស្តា


ចែករំលែក៖