ព័ត៌មានទាន់ហេតុការណ៍៖

មិត្តិភក្តិ អតីតប្រធានាធិបតី ផាក គឹនហេ ត្រូវកាត់ទោសជាប់ពន្ធនាគារ៣ឆ្នាំ

ចែករំលែក៖

រឿងអាស្រូវរបស់កូរ៉េខាងត្បូងពាក់ព័ន្ធនិងអតីតប្រធានាធិបតី ផាក គឹនហេ និងមិត្តភក្តិជិតស្និទ្ធគឺលោកស្រី ឆយ សុងស៊ីល នឹងត្រូវតុលាការដោះស្រាយបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ក្រោយពេលប្រទេសនេះ មានប្រធានាធិបតីថ្មីកើតចេញពីការបោះឆ្នោត ជ្រើសរើសរបស់ពលរដ្ឋ។

បន្ទាប់ពីការកាត់ក្តី លោកស្រី ឆយ សុងស៊ីល ហើយ ដល់ពេលដែល ត្រូវកាត់ក្តីអតីតប្រធានាធិបតី ផាក គឹនហេ វិញម្តង ហើយការកាត់ក្តីនោះនឹងត្រូវចំណាយពេលយូ ក្នុងការស្រាវជ្រាវ បញ្ចាក់ឲ្យបានច្បាស់ ។ នៅពេលនេះដែររឿងអាស្រូវ ត្រូវបានស្ងប់ស្ងាត់ ក្រោយមានប្រធានាធិបតីថ្មី។ ពលរដ្ឋកូរ៉េខាងត្បូង ក៏បានបញ្ចប់ការតវ៉ារបស់ខ្លួនផងដែរ។

នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ឲ្យដឹងថា មិត្តជំនិតរបស់អតីតប្រធានាធិបតីលោកស្រី ផាក គឹនហេ ដែលជាដើមចមក្នុងរឿងអាស្រូវអំពើពុករលួយនៅថ្ងៃសុក្រនេះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ដែលបានកេងចំណេញផលប្រយោជន៍សម្រាប់កូនស្រីរបស់ខ្លួន ដោយរឿងអាស្រូវពុករលួយនេះ បានធ្វើឲ្យរង្គោះរង្គើរពេញផ្ទៃប្រទេស ឈានដល់ការបណ្ដេញលោកស្រីផាក គឹនហេ ចេញពីតំណែង។

តុលាការក្រុងសេអ៊ូល បានរកឃើញកំហុសរបស់លោកស្រី ឆយសុងស៊ីល ជាមនុស្សជំនិតរបស់លោកស្រីផាក គឹនហេ ដោយបានរារាំងកាតព្វកិច្ចដែលមានឥទ្ធិពលទៅលើសាកលវិទ្យាល័យអេវ៉ាវ៉ុនស៍ ដើម្បីផ្ដល់ផលប្រយោជន៍ដល់កូនស្រីរបស់ខ្លួនមានអាយុ២១ឆ្នាំឈ្មោះជុង យូរ៉ាដោយបានប្រើប្រាស់ទំនាក់ទំនងជាមួយនឹងអតីតប្រធានាធិបតីផាក គឹនហេ។

នៅក្នុងនោះដែរ តុលាការក៏បានសម្រេចកាត់ទោស អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខាងលើលោក Choi Kyung-hee និងលោក Namkung Gon អតីតប្រធានកម្មវិធីសិក្សាឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពាក់ព័ន្ធនឹងការអនុម័តសំណើរបស់លោកស្រីសយ សុងស៊ីល៕ ម៉ែវ សាធី


ចែករំលែក៖