ព័ត៌មានទាន់ហេតុការណ៍៖

លោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តរតនគិរីចូលរួមជាអធិបតីទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក

ចែករំលែក៖

ខេត្តរតនគិរី៖ លោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិនិងទិវាបរិស្ថានអន្តរជាតិ​ ០៥​ មិថុនា​ ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០១៧ ។

ក្នុងនោះ មានកីឡាករចូលរួមរត់ម៉ារ៉ាតុងជាង២០០នាក់​ នៅថ្ងៃប្រារព្ធទិវាបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោកក្នុងពិធីនេះក៏មានការចូលរួមពីលោក​ លោកស្រីប្រធាន អនុប្រធានមន្ទីរ​ អង្គភាព​ ជុំវិញខេត្ត​។

មន្ត្រីរាជការសិស្សានុសិស្ស​ សហភាពសហព័ន្ធយុវជនកម្ពជា​ និងយុវជនកាយរឹទ្ធិ​ តំណាងសហគមន៍ការពារធនធានធម្មជាតិអង្គការសមាគមន៍ ជាដៃគូ ប្រជាពលរដ្ឋ សរុបប្រមាណជាង ៦០០ នាក់ ។

ទិវាបរិស្ថានជាតិ​ និងទិវាបរិស្ថានអន្តរជាតិ​ ០៥មិថុនាឆ្នាំ២០១៧ត្រូវបានប្រារព្វធ្វើឡើងក្រោមប្រធានបទ​ “ការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស​ និងធម្មជាតិ​”​ ក្នុងគោលដៅបំផុសចលនាប្រជាពលរដ្ឋគ្រប់រូបឲ្យចូលរួមថែរក្សាបរិស្ថាននៅតាមទីប្រជុំជនតាមរយៈការអនាម័យទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ​ ។

ដើម្បីឲ្យប្រជាពលរដ្ឋមានស្មារតីចូលរួមនិងស្រលាញ់បរិស្ថាន​ក្នុងថ្ងៃប្រារព្ធពិធីនេះ​ មន្ទីរបរិស្ថានខេត្តបានរៀបចំកម្មវិធីរត់កីឡាម៉ារ៉ាតុងក្រោមប្រធានបទកីឡាដើម្បីសុខភាព។

ជុំវិញបរិវេណរមណីយដ្ឋានបឹងកន្សែងនិងបានចែកជូនធុងសម្រាមនិងកូនឈើមួយចំនួនសម្រាប់យកទៅចែកចាយនិងដាំនៅតាមទីកន្លែងមួយចំនួនក្នុងក្រុងបានលុង​ទៀតផង ៕ សាយប៉ូច


ចែករំលែក៖