ភ្នំពេញ៖ ហាងលក់នាឡិកាទំនើបៗ ទាន់សម័យ មានឈ្មោះថា «ថាមស៊ីធីខេមបូឌា» ដែលជាសាខារបស់មជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុន មានទីតាំងនៅជាន់ផ្ទាល់ដី នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម ហុងកុងលែន ក្បែរទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ចាប់បើកទ្វារស្វាគមន៍អតិថិជនជាផ្លូវការហើយ កាលពីព្រឹក ថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីសនិងជប៉ុន បានឲ្យដឹងថា ហាងនេះ មានលក់ ផលិតផលនាឡិកា៤ ប្រភេទ ដែលនាំចូលពីប្រទេសស្វីស និង ប្រទេសជប៉ុន ក្នុងនោះមាន ផលិតផលនាឡិកា ទីសូ មីដូ ស៊ីទីហ្សែន និង កាស្យូ។ សម្រាប់ កាស្យូ មាន៥ ម៉ូដែល គឺប្រភេទ ជី ស្ហុក (G-SHOCK); បេប៊ី ជី (BABY-G) ; អេឌីហ្វៀ (EDIFICE) ; ស្ហែន (SHEEN) ប្រូតិ្រក (PROTREX); និងកាស្យូ (CASIO) ។ នាឡិកាទាំងនេះ ផលិតឡើងតាម បច្ចេកវិជ្ជាខ្ពស់ធន់នឹងការប្រើប្រាស់ ព្រមទាំងមានសោភ័ណភាពដ៏ល្អប្រណីត និងផ្ដល់នូវ ពេលវេលាយ៉ាងទៀងទាត់ថែមទៀតផង ។
លោក គួច ណាវ មានប្រសាសន៍ថា មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន មានអាយុកាលជាង២០ឆ្នាំមកហើយ ដោយទទួលបានទំនុកចិត្ត លើផលិតផល របស់ខ្លួនក្នុងការផ្គត់ផ្គង់ ទំនិញនៅលើទីផ្សារ កម្ពុជា ដែលអតិថិជនបានគាំទ្រ និងទទួលស្គាល់ថា ជាផលិតផលពិត១០០% មិនមានការក្លែងបន្លំ ។ លោកបានឲ្យដឹងដែរថា រាល់ទំនិញដែលមាននៅក្នុងហាងនាឡិកា ថាមស៊ីធីខេមបូឌា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ហុងកុងលែន ក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៧ក្រុមហ៊ុននឹងធ្វើការបញ្ចុះតម្លៃ៣០% ។ ដោយឡែក សម្រាប់ផលិតផលនាឡិកាស្វី មានមីដូ និងទីសសូ ដែលតួធ្វើអំពីមាស និងដាំពេជ្រ ក្រុមហ៊ុនធ្វើការបញ្ចុះតម្លៃ ចំនួន២០%។
គួរបញ្ជាក់ថា សម្រាប់កម្ពុជាដែលមានសុខសន្តិភាពនិងការអភិវឌ្ឍឥតឈប់ឈរ ពី១ថ្ងៃទៅ១ថ្ងៃ នេះគឺជាការ បង្ហាញពីការវិវឌ្ឍន៍រីកចម្រើន ផ្នែកសេដ្ឋកិច្ចក្រោមការដឹកនាំ របស់រាជ រដ្ឋាភិបាលកម្ពុជា។ក្នុងស្ថានភាពវិវឌ្ឍរបស់សង្គម បច្ចុប្បន្នទាំងភាពស៊ីវីល័យ ទាំងការប្រើប្រាស់សម្ភារៈ គឺជាកត្តាដែលមិនអាចខ្វះបាន ពិសេសនោះ នាឡិកាគឺ ជាគ្រឿងលម្អ១ និងជាអ្នកប្រាប់ពេលវេលា ដ៏ជាក់លាក់សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលមជ្ឈមណ្ឌលនាឡិកាស្វី បានរួមចំណែកបំពេញ តម្រូវការ ជូនដល់ អតិថិជន៕ សារីម