ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរ Heineken® ប្រារព្ធការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ European Champions League នៅក្រិកសម្រាប់អ្នកចូលរួមនិង Cardiffសម្រាប់អ្នកស្នេហាបាល់ទាត់

ចែករំលែក៖

ភ្នំពេញ: ស្រាបៀរ Heineken®បានបញ្ចេញស្ពតពាណិជ្ជកម្មទូរទស្សន៍ថ្មីជាច្រើនអំពីការប្រកួតក្របខ័ណ្ឌ UEFA Champions League ដែលបង្ហាញពីអ្នកចាត់ការក្លិបម្នាក់ដែលបានឈ្នះពានក្របខ័ណ្ឌ UEFA Champions League ចំនួនពីរសម័យកាលគឺលោក លោក Jose Mourinho សម្រាប់យុទ្ធនាការក្របខ័ណ្ឌនេះ។

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានបញ្ជូនម្ចាស់ហាងចំនួន 10 នាក់មកពីរាជធានីភ្នំពេញខេត្តព្រះសីហនុនិងខេត្តសៀមរាបដើម្បីធ្វើដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់ប្រទេសក្រិក។ ពួកគាត់មានមោទនភាពតំណាងប្រទេសកម្ពុជាក្នុងចំណោមអ្នកគាំទ្រ Heinekenរាប់រយនាក់មកពីជុំវិញពិភពលោកដែលចូលរួមព្រឹត្តិការណ៍នេះ។

ពួកគាត់បានឡើងជិះនាវាកម្សាន្តរយៈពេលបីថ្ងៃដែលដឹកនាំដោយកំពូលតារាបាល់ទាត់

ប្រេស៊ីលល្បីល្បាញទូទាំងពិភពលោកគឺRonaldinho!

កម្មវិធីនេះពោរពេញទៅដោយសកម្មភាពដែលមានការប្រកួតបាល់ទាត់នៅលើឆ្នេរខ្សាច់ មានអ្នកសម្តែងជិះស្គីលើទឹក ក្រុមឌីជេផ្តល់ការកម្សាន្តជូនទស្សនិកជន និងការសម្តែងជំនាញពិសេសមួយចំនួនពីលោក Ronaldinho ។

ទន្ទឹមនឹងនេះផងដែរ អ្នកមានសំណាងមួយចំនួនមានឱកាសទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុងCardiff, UK ព្រមទាំងតំណាងឱ្យប្រទេសកម្ពុជាផងដែរ។

ស្រាបៀរ Heineken®កំពុងពាំនាំជូនលោកអ្នកនូវព្រឹត្តិការណ៍ផ្សេងៗដែលគេប្រាថ្នាចង់ឃើញបំផុតនៅលើពិភពលោក។សូមធ្វើឲ្យប្រាកដថា លោកអ្នកក៏ជាសមាជិកនៃគ្រួសារនេះផងដែរ ហើយសូមពិសាដោយការទទួលខុសត្រូវជានិច្ច។

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់ស្រាបៀរ Heineken®: www.facebook.com/Heineken/

អត្ថបទ៖ ថម សន


ចែករំលែក៖