ប្រធានាធិបតីអាមេរិក និងសមភាគីកូរ៉េ ខាងត្បូង លោក Moon Jae In បានពិភាក្សាគ្នាស្តីពីស្ថានភាពនៅកូរ៉េខាងជើងក្នុង នោះមានកម្មវិធីបរមាណូកាំជ្រួចមីស៊ីល និងការគំរាមកំហែង។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា តាមការប្រកាសរបស់អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Young Chan បានបញ្ជាក់ថា មេដឹកនាំទាំងពីរ អាមេរិក-កូរ៉េខាងត្បូង បានពិភាក្សាគ្នានៅក្នុងពេលពិសាអាហារពេលយប់នៅសេតវិមាន កាលពីយប់ថ្ងៃទី ២៩ ខែមិថុនា ។
លោក Yoon បានបញ្ជាក់ទៀតថា «កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ ដោយនិយាយ ត្រង់ទៅត្រង់មក លើបញ្ហាសំខាន់ៗ ដែលជាក្តីកង្វល់របស់ប្រទេសទាំងពីរ។ លោកបន្តទៀតថា « មេដឹកនាំទាំងពីរបានឯកភាពគ្នាដោះស្រាយវិបត្តិបរមាណូនៅឧបទ្វីបកូរ៉េ បង្កើតសន្តិភាពនៅក្នុងតំបន់នេះ និង ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច ។
ក្នុងពេលជាមួយគ្នានេះ លើបណ្តាញ Twitter លោកត្រាំបានបញ្ជាក់ថា ក្រៅពី បញ្ហាកូរ៉េខាងជើង ប្រទេសទាំងពីរបាន ព្រមព្រៀងគ្នាលើពាណិជ្ជកម្មថ្មី។
ក្នុងពេលនេះដែរ ក្រសួងការពារជាតិ អាមេរិក បានដាក់បញ្ចូលគ្នា នូវជម្រើស យោធាទាំងអស់ សម្រាប់ប្រទេសផ្ដាច់ការកូរ៉េខាងជើង និងបានត្រៀមខ្លួន ធ្វើបទ បង្ហាញទៅកាន់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានធ្វើឡើងដើម្បី ប្រឆាំងនឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ ប្រទេសផ្ដាច់ការខាងលើ នេះបើយោងតាមការចុះផ្សាយ របស់ទី ភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
ជម្រើសយោធារបស់ សហរដ្ឋអាមេរិក សម្រាប់ប្រទេសផ្ដាច់ការ កូរ៉េខាងជើង នាពេលថ្មីៗនេះត្រូវបាន ផ្លាស់ប្ដូររួចរាល់ ហើយ និងត្រៀមរួចជាស្រេចដើម្បីដាក់ទៅកាន់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រសិនបើក្រុងព្យុងយ៉ាង ធ្វើតេស្ដអាវុធ នុយក្លេអែរក្រោមដី ឬគ្រាប់មីស៊ីលផ្លោង ដែលបង្ហាញថា របបនេះកំពុងដំណើរ ការឆ្ពោះ ទៅរកការអភិវឌ្ឍអាវុធ មាន សមត្ថភាពអាចវាយប្រហារ ដល់អាមេរិក ។
បើយោងតាមការលើកឡើង របស់អ្នក ប្រឹក្សាសន្ដិសុខជាតិ អាមេរិក លោក HR McMaster បានបញ្ជាក់ជាសាធារណៈថា ជម្រើសយោធាបានរៀបចំរួចរាល់ហើយ “អ្វីដែលយើងត្រូវធ្វើនោះ គឺរៀបចំគ្រប់ ជម្រើស ដោយសារតែលោកប្រធានាធិបតី បានបញ្ជាក់ច្បាស់ចំពោះពួកយើងថា លោកនឹងមិនទទួលយក មហាអំណាចនៅក្នុងប្រទេសកូរ៉េខាងជើង និងការគំរាម មួយថា អាចវាយប្រហារ សហរដ្ឋអាមេរិក នោះទេ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាទៅកាន់កងកម្លាំង របស់ខ្លួន ឲ្យធ្វើការរៀបចំ ជម្រើសយោធាសម្រាប់ ប្រទេសផ្ដាច់ការកូរ៉េខាងជើង ដែលគ្មាន នរណា ឬប្រទេសណាមួយចង់បានជម្រើស នេះទេ ហើយលោកបានបន្ថែមនៅក្នុង ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិប តី កូរ៉េខាងត្បូងលោក មូន ជេអុីន នឹងរួម បញ្ចូលទាំងកិច្ចពិភាក្សា ការអនុម័តថ្មី ប្រឆាំង នឹងប្រទេសកូរ៉េខាងជើង ៕ ម៉ែវ សាធី