ព័ត៌មានទាន់ហេតុការណ៍៖

កុមារនៅប្រទេសស៊ូម៉ាលីប្រមាណ២០០០០នាក់ប្រឈមនឹងការអត់ឃ្លានរហូតដល់ស្លាប់

ចែករំលែក៖

សង្គ្រាមស៊ីវិលនៅក្នុងប្រទេសសូម៉ាលី បានធ្វើឲ្យ ប្រទេសនេះប្រឈមនឹង អសន្តិសុខ យ៉ាងខ្លាំង ពលរដ្ឋរស់នៅវេទនា អត់ឃ្លាន ហើយប្រឈមនឹងការវាយប្រហារជាបន្តបន្ទាប់។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីកុមារបច្ចុប្បន្នកុមារ នៅក្នុង ប្រទេសសូម៉ាលី ដែលមានចំនួនប្រមាណ ជា២០០០០នាក់ នៅទូទាំងប្រទេសកំពុង ប្រឈមមុខ ទៅនឹងការអត់ឃ្លាន រហូត ដល់ស្លាប់នៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើមិនមានការអើពើណា មួយ ពីសហគមន៍ផ្តល់ជំនួយអន្តរជាតិទេនោះ ។

ការសិក្សាស្រាវជ្រាវថ្មីមួយ ដែលត្រូវ បានធ្វើឡើង ដោយអង្គការជួយសង្គ្រោះ កុមារ ពិភពលោក Save the Children ដែលបានធ្វើឡើងដោយសហការគ្នា ជា មួយនឹងអង្គការមនុស្សធម៌ផ្សេងទៀត បានបង្ហាញថាតួលេខនេះ គឺនឹងអាចកើន ឡើងបន្ថែមទៀត រហូតទៅដល់ពាក់ កណ្តាល នៃក្មេងៗសរុបដែលមាន ប្រភព មកពីស្រុកដាច់ស្រយាលចំនួន៩ ។

យោងទៅតាមអង្គការ សហប្រជាជាតិ បានបញ្ជាក់ថា ចំនួនមនុស្ស ដែលកំពុង ត្រូវការជំនួយមនុស្សធម៌ នៅទូទាំងប្រទេស សូម៉ាលី ទាំងមូលទាំងមនុស្សចាស់ប្រុស ស្រី និងក្មេងនោះគឺមាន៦,៧លាននាក់ ដែលត្រូវជាពាក់កណ្តាល នៃចំនួនប្រជា ពលរដ្ឋ សូម៉ាលី ទាំងអស់ ៕ ម៉ែវ សាធី


ចែករំលែក៖