កាសត្រចៀកជាទូទៅផ្តល់នូវសម្លេងល្អប្រសើរជាងសម្លេងតូចៗនៅក្នុងត្រចៀក។ វាគឺជាការផ្លាស់ប្តូរមួយសម្រាប់ទទួលបានការស្តាប់តន្ត្រីល្អប្រសើរជាងមុន ដែលអ្នកតហរូវយួរឧបករណ៍សំពីងសំពោងនិងធំជាងមុន។ឥឡូវនេះអ្នកអាចរមូលកាសត្រចៀកមួយគូហើយគ្រាន់តែទុកដាក់ពួកគេនៅក្នុងហោប៉ៅអាវនោះគឺ Luzli Roller MK01 ជាកាសធ្វើពីដែកអ៊ីណុកនិងអាលុយមីញ៉ូមដែលមានខ្សែក្បាលស្រដៀងទៅនឹងខ្សែដៃដែកនៅលើនាឡិកាមួយ។ ខ្សែរបស់វាអាចបត់បែនបានអនុញ្ញាតឱ្យពួកគេរមូលទៅក្នុងកញ្ចប់តូចនិងចល័តបាន។
នេះបើយោងតាម Luzli កាស Roller MK01 មានស្រទាប់ដែកអ៊ីណុកចំនួន 22 ដោយឡែកពីគ្នាដែលបានបង្កើតឡើងនៅក្នុងបាស អនុញ្ញាតឱ្យតំណភ្ជាប់ចំនួន 13 ដើម្បីផ្លាស់ទីនិងធ្វើតាមឬបត់បែនទៅក្បាលរបស់មនុស្ស។ កាសមួយគូរមាននៅក្នុងប្រអប់បង្ហាញឈើនិងកាបូបធ្វើដំណើរ រួមជាមួយគ្រឿងបន្ថែមធម្មតាមួយចំនួនទៀតដូចជាកាសស្តាប់ត្រចៀក កន្សែងសំអាតនិងខ្សែដុយប្រវែង 3.5 មម ។ គូនីមួយៗត្រូវបានផលិតឡើងដោយបញ្ជាទិញបាននៅក្នុងប្រទេសស្វ៊ីសហើយត្រូវចំណាយអស់ $ 3,000 ក្នុងមួយគូរ ៕ ហេង លក្ខិណា