ភ្នំពេញ៖ យុវជនម្នាក់ត្រូវឪពុកបង្កើត ប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួន ខណៈរូបគេបានប្រើប្រាស់សារធាតុញៀនច្រើនឆ្នាំ លែងដឹងខុសត្រូវ ថែមទាំងរករឿងអុកឡុកក្នុងគ្រួសារ។
ហេតុការណ៍នេះ កើតឡើនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៧ នៅចណុចផ្ទះលេខ១៩៤ ក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សត្ថកិច្ចបានអោយដឹងថា យុវជនបែកថ្នាំខាងលើនេះ មានឈ្មោះ ប៉ែន ចាន់ឆៃយ៉ា អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ទីកន្លែងកំណើតសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីឪពុក ឈ្មោះ ប៉ែន ស៊ន អាយុ៦៤ឆ្នាំ បានអោយដឹងថា កូនប្រុសរបស់គាត់បានប្រើប្រាស់គ្រឿងញៀច្រើនឆ្នាំមកហើយ ប៉ុន្តែគេមិនដែលអុកឡុកក្រុមគ្រួសារទេ។ តែមួយរយះចុងក្រោយនេះ កូនគាត់បានបែកៗហើយដល់ថ្ងៃកើតហេតុ រូបគេបានជេរករឿងវាយគាត់ជាឪពុកទៀតផង ទើបគាត់ទ្រាំមិនបានប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ និងឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចខណ្ឌសែនសុខកំពុងបំពេញបែបបទឯកសារបញ្ជួនជនញៀនថ្នាំនេះទៅមណ្ឌលកែប្រែឱកាសខ្ញុំ៕ តុង សីហា