ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនឹងកាពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ករណីសហការបង្រ្កាប ទីតាំងពាក់ព័ន្ធការប្រព្រឹត្តអំពើសញ្ចារកម្មជ្រកក្រោមផ្លាក ម៉ាស្សា នៅក្នុងមូលដ្ខានសង្កាត់បឹងកក់ទី១ ទួលគោកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ២១និង២០នាទី។
កំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាន សហការជាមួយកំលាំងការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយមានការដឹកនាំផ្ទាល់ពៅលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបអំពើសញ្ចារកម្ម ជ្រកក្រោមផ្លាកម៉ាស្សា ឡុងឈានគឺហ្វូត ម៉ាស្សា ដែលមាន ទីតាំងនៅផ្ទះលេខ១០ ផ្លូវលេខ៣១៥ ក្រុមទី៣០ ភូមិ ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាលទ្ធនៃការបង្រ្កាបនេះ ឃាត់ខ្លួនមនុស្សចំនួន១៥ នាក់ ៖
ស្រី ចំនួន ១០នាក់ , ជនជាតិខ្មែរ ០៦ខ្មែរ , ជនជាតិ ចិន ចំនួន០២នាក់ និងជនជាតិវៀតណាម ចំនួន ០២ នាក់ ។
ប្រុសចំនួន ០៥នាក់ , ជនជាតិចិន ០៤នាក់ ( ថៅកែ ០១នាក់ ,ភ្ញៀវ ០៣នាក់ ) ជនជាតិខ្មែរ ០១នាក់ ជាកម្ម ករបោកកន្សែង, ស្រោមអនាម័យ និងឯកសារមួយចំនួន ។
បច្ចុប្បន្នមនុស្សដែលបានឃាត់ខ្លួន និងវត្ថុតាងដែលបានចាប់យក បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនិងចាត់ការបន្តតាមផ្លូវច្បាប់៕ ស តារា