ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុស​ស្រី១៥នាក់ ពាក់ព័ន្ធការ​ប្រព្រឹត្តអំពើសញ្ចារកម្មជ្រកក្រោម​ស្លាកក្លឹបម៉ាស្សាយីហោ​ ឡុងឈានគឺហ្វូត​

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនឹងកាពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ករណីសហការបង្រ្កាប​ ទីតាំងពាក់ព័ន្ធការ​ប្រព្រឹត្តអំពើសញ្ចារ​កម្មជ្រកក្រោមផ្លាក​ ម៉ាស្សា នៅក្នុងមូលដ្ខាន​សង្កាត់បឹងកក់ទី១ ​ទួលគោកនៅថ្ងៃទី០១ ​ខែកក្កដា ឆ្នាំ២០១៧ ​វេលាម៉ោង ២១និង២០នាទី។​

កំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាន សហការជាមួយកំលាំងការិយាល័យប្រឆាំងការជួញដូរ​ មនុស្ស ​និងការពារអនិតិជន ​នៃស្នងការដ្ឋាន​នគរបាល​ រាជធានីភ្នំពេញ​ ដោយមានការដឹក​នាំផ្ទាល់ពៅលោក​ គុជ គីមឡុង ​ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំ​បូងរាជធានីភ្នំពេញ​ បានចុះបង្ក្រាប​អំពើសញ្ចារកម្ម ជ្រកក្រោមផ្លាកម៉ាស្សា​ ឡុងឈានគឺហ្វូត ម៉ាស្សា ​ដែលមាន ​ទីតាំងនៅផ្ទះលេខ១០​ ផ្លូវលេខ៣១៥ ​ក្រុមទី៣០ ​ភូមិ ៨​ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។​

ជាលទ្ធនៃការបង្រ្កាបនេះ ​ឃាត់ខ្លួនមនុស្សចំនួន១៥ នាក់ ៖

ស្រី ចំនួន ១០នាក់ , ជនជាតិខ្មែរ ០៦ខ្មែរ , ជនជាតិ ចិន ចំនួន០២នាក់ និងជនជាតិវៀតណាម ចំនួន ០២ នាក់ ។

ប្រុសចំនួន ០៥នាក់ , ជនជាតិចិន ០៤នាក់ ( ថៅកែ ០១នាក់ ,ភ្ញៀវ ០៣នាក់ ) ជនជាតិខ្មែរ ០១នាក់ ជាកម្ម ករបោកកន្សែង,​ ស្រោមអនាម័យ​ និងឯកសារ​មួយចំនួន ។​

បច្ចុប្បន្នមនុស្សដែលបានឃាត់ខ្លួន​ និងវត្ថុតាងដែលបានចាប់យក ​បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំង​ ការជួញដូរមនុស្ស និង​ការពារអនិតិជន ​នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ដើម្បីគ្រប់គ្រង​និងចាត់ការ​បន្តតាមផ្លូវច្បាប់៕ ស តារា


ចែករំលែក៖