ភ្នំពេញ: មនុស្សប្រុសស្រីចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កន្ទោកឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់ចំនួន៥កញ្ចប់ក្នុងនោះមាន៤កញ្ចប់តូច និង ១ កញ្ចប់ធំ ។
ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នេះបានបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ដែលត្រូវឃាត់ខ្លួននោះ ទី១ឈ្មោះ សាំង ភារម្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងដែក មានស្រុកកំណើតនៅស្រុកច្បារមន ខេត្តកំពង់ស្ពឺ(រក្សាទុកនៅសារធាតុញៀនចំនួន៥កញ្ចប់) ,ទី២ឈ្មោះ យី ណាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅភូមិ កេតថារង្សលើ ឃុំត្រពាំងសិលាខាងលេច ស្រុក បន្ទាយមាស ខេត្តកំពត ,ទី៣ឈ្មោះ យី សុខ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ បងប្អូនបង្កើតរបស់ឈ្មោះ យី ណាក់,ទី៤ឈ្មោះ គីន សុផា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើត នៅភូមិក្រញូង ឃុំក្រញូង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ,ទី៥ឈ្មោះ ស៊ឹម ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិ តាហែម សង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ ,ទី៦ឈ្មោះ ជុក ចន្ទ័ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ខេត្តបាត់ដំបង និងទី៧ឈ្មោះ ងើយ សុខឃឿន ភេទស្រី អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ភូមិ ស្រែកាន់ខាងកើត ឃុំ ទូកមាសខាងកើត ស្រុក បន្ទាយមាស ខេត្តកំពត។ ជនសង្ស័យទាំង៧នាក់នេះ ត្រូវបានឃាត់ខ្លួនក្នុងបន្ទប់ជួលចំណុចខាងលើ គ្រា ដែលពួកគេពពាក់ពពូនជួញដូរ និងប្រើប្រាស់ថ្នាំញៀន
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នេះ សមត្ថកិច្ចនៅ ដកហូតបាន ថ្នាំញៀនចំនួន៥កញ្ចប់ តូច៤កញ្ចប់ នឹង ធំ១កញ្ចប់ ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ និងវត្តុតាងត្រូវនគរបាលប៉ុស្តិ៍កន្ទោកសាងសំណុំរឿងបញ្ជូនឲ្យផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធី៕ ប្រាថ្នា