ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមជាមួយដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ បានអញ្ជើញប្រកាសមុខងារ និងតម្លើងឋានន្តរសក្តិ ជូននាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕