ភ្នំពេញ៖ បុរសអ្នកលក់នំបុ័ងម្នាក់ត្រូវបានអ្នកលក់នំបុ័ងដូចគ្នាម្នាក់ទៀត ដេញតាមរករឿងនិងកាប់ប្រហារ បណ្ដាលឲ្យរងរបួសស្រាល ហើយខឹងកាប់មនុស្សមិនបាន ជនដៃដល់បានកាប់បំផ្លាញម៉ូតូ១គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងបម្រុងដុតចោលថៃមទៀត ប៉ុន្តែបានអ្នកជិតខាងជួយឃាត់ ទាន់ហើយជននោះបានរត់គេចខ្លួនទៅបាត់ដស្រមោល បន្ទាប់មកបុរសរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបឲ្យជួយអន្តរាគមន៏។
ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមមហាវិថីសហព័ន្ធរុស្សុី ត្រង់ចំណុចច្រកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិ ក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សោម មករា ហៅវ៉ិត អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិទ្រា ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង និងស្នាក់នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសដៃស្រាល ប៉ុន្តែម៉ូតូរបស់គេបានរងការខូចខាតយ៉ាងដំណំ ដោយសារជនសង្ស័យកាប់មិងដាវសាមូរ៉ៃ បន្ទាប់មកជននោះបានគេចខ្លួនបាត់ស្រមោល មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែដឹងថាជាអ្នក លក់នំបុ័ងដែរ។
នៅមុនពេលកើតហេតុខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯង ដឹកនំបុ័ងដើរលក់ស្រាប់តែលេចមុខ ឋចនដៃដល់ជិះម៉ូតូតាមក្រោយទៅដល់ បានចុចស៊ីផ្លេរនិងជែងរួចបានស្ដោះទឹកមាត់ដាក់ ជនរងគ្រោះដែល មិនទាំងមានរឿងអ្វីជាមួយគ្នាទាល់តែសោះ មិនតែប៉ុណ្ណោះជននោះបានយកកែវកាហ្វេបោកដាក់នៅនឹងមុខ ជនរងគ្រោះថែមទៀត។បន្ទាប់ពីឃើញការរករឿងបង្កជម្លោះ ដោយមិនដឹងមូលហេតុពីសំណាក់ជនសង្ស័យ បែបនេះជនរងគ្រោះក៏បានតាមសួរនាំ ទើបបណ្ដាលឲ្យមានទំនាស់គ្នាកើតឡើងមួយប្រាវ ប៉ុន្តែក្រោយពេល ជជែកគ្នារួចជនរងគ្រោះក៏បានជិះម៉ូតូចេញ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះជនដៃដល់ជិះម៉ូតូដេញតាម និងបានទាញដាវសាមូរ៉ៃ ១ដើមដែល លាក់ទុកនៅក្នុងកញ្ឆេរនំបុ័ងដេញតាមកាប់ ប៉ុនប៉ងសម្លាប់ប៉ុន្តែជនរងគ្រោះបានផ្ដួលម៉ូតូរត់គេចចេញ ហើយជនសង្ស័យក៏បានកាប់បំផ្លាញម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។មិនតែប៉ុណ្ណោះបានទាញ យកដបសាំងដែលគេលក់មៅក្បែរនោះ បម្រុងចាក់ដុតម៉ូតូជនរងគ្រោះចោលទៀត តែត្រូវបានអ្មកលក់ទាញ យកមកវិញនិងឃាត់ ទើបជនដៃដល់ខាងលើ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល បន្ទាប់មកជនរងគ្រោះបាន ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ ដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៏តែម្ដង៕ សុខាសែនជ័យ