យន្តហោះដឹកជញ្ជូនរបស់អាមេរិក បានផ្ទុះឆេះ ពេលហោះហើរកម្ពស់ពីដីដល់ ទៅ៦.០០០ម៉ែត្រ ហើយធ្លាក់ចុះនៅតំបន់ ខ្ពង់រាបក្នុងរដ្ឋ Mississippi កាលពីថ្ងៃទី ១០ ខែកក្កដា បណ្តាលឲ្យមនុស្ស១៦ នាក់នៅស្លាប់។
លោក Ricky Banks ស្នងការប៉ូលិស ស្រុក Leflore បាននិយាយប្រាក់សារ ព័ត៌មាន AP ថា យន្តហោះដឹកជញ្ជូន ប្រភេទ KC-130 ធ្លាក់នៅភាគខាងជើង តំបន់ Jackson ហើយមនុស្សនៅលើ យន្តហោះ៨នាក់ស្លាប់។ ចំណេកលោក Frank Randle អភិបាលស្រុក Leflore បញ្ជាក់ថាមានអ្នកស្លាប់ដល់ទៅ១៦នាក់ ឯណោះ។
ឧទ្ធម្ភាគចក្រជួយសង្គ្រោះកំពុងស្វែង រកអ្នកបាត់ខ្លួននៅលើដីចម្ការដំាសណ្តែក សៀងក្នុងតំបន់ប្រជុំជនក្នុងស្រុកខាង លើ។ អ្នកនាំពាក្យទាហានជើងគោក អាមេរិកបានឲ្យដឹងថា យន្តហោះ KC-130 របស់កម្លាំងទាហានអាកាសអាមេរិកជួប គ្រោះថ្នាក់ នៅថ្ងៃទី១០ខែកក្កដា ប៉ុន្តែ លោកមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញ ហេតុការណ៍ខាងលើនោះឡើយ។
ប្រធានក្រុមពន្លត់អគ្គិភ័យ លោក Marcus Banks បានឲ្យដឹងថា ហេតុ ការណ៍កើតឡើងនៅវេលាម៉ោង១៦(ម៉ោង ក្នុងតំបន់)។ បំណែកយន្តហោះត្រូវបាន គេរកឃើញនៅក្នុងបរិវេណ៨គីឡូម៉ែត្រពី កន្លែងកើតហេតុ។ ក្រោយហេតុការណ៍ ផ្ទុះនៅលើអាកាសយន្តហោះធ្លាក់ចុះដី បន្តផ្ទុះឆេះយ៉ាងខ្លាំង ។
ប្រភពព័ត៌មានបានឲ្យដឹងថា យន្ត ហោះ KC-130 ផលិតដោយក្រុមហ៊ុន Loxkheed ហោះហើរចេញពីទីតាំង ទាហានជើងទឹកវាយលើគោក នៅតំបន់ Millington ដោយដឹកគ្រាប់រំសែវជាច្រើន។ មន្ទីរគ្រប់គ្រងការហោះហើរបានបញ្ជាក់ថា យន្តហោះខាងលើផ្ទុះឆេះក្នុងកម្ពស់៦ពាន់ ម៉ែត្រ៕ ម៉ែវ សាធី