ខេត្តស្ទឹងត្រែង ៖ នៅតាមដងទន្លេ ទាំង៤ នៃទឹកដីខេត្តស្ទឹងត្រែងមានការហក់ឡើងក្នុងកម្រិតកម្ពស់ទឹកដល់ជាងប្រាំម៉ែត្រ ហើយមកទល់ពេលនេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ ។
លោក ស៊ិន ឆាំ នាយការិយាល័យជល សាស្ត្រ និងឧតុនិយមនៃមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ដោយសារតែអាកាសធាតុនៅក្នុងខេត្ត និងតាមតំបន់ប៉ែកខាងលើមានការធ្លាក់ភ្លៀងច្រើន ដែលជាហេតុធ្វើឲ្យមានការជន់នៅតាមដងទន្លេមេគង្គលើ ។ ការហក់ឡើងនៃ កម្ពស់ទឹកនេះ នឹងអាចបន្តឡើងនៅថ្ងៃ បន្ទាប់ទៀត ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ទៀតនោះ។
លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធាន ទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង បាន ឲ្យដឹងថា ទឹកទន្លេមេគង្គបានបន្តហក់ ឡើងចាប់ពីថ្ងៃទី៦ ខែកក្កដា រហូតមក ទល់ពេលនេះ ដែលធ្វើឲ្យទឹកទន្លេមេគង្គ មានកម្ពស់ជាង៥ម៉ែត្រ ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ការ ហក់ឡើងនៃកម្ពស់ទឹកនេះមិនទាន់មាន ការត្រូវប្រកាសអាសន្ននោះឡើយ ។ ប៉ុន្តែខាងមន្ទីរ បានជូនដំណឹងដល់ប្រជា ពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ទាំងការរស់នៅ ទាំងការធ្វើចរាចរណ៍តាមផ្លូវទឹក ជាពិសេស ត្រូវមើលថែទាំ កូនចៅតូចៗឲ្យបានល្អមិន ត្រូវបណ្ដោយឲ្យចុះលេងទឹកនៅរដូវទឹកឡើងនេះទេ ខ្លាចជួបនឹងគ្រោះថ្នាក់ណាមួយ កើតឡើង។ ចំពោះកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន គឺមានកម្ពស់១១,៧០ម៉ែត្រ ៕នរិន្ទ្រ