ទំនាក់ទំនងរវាងកូរ៉េខាងជើងនឹងបណ្តា ប្រទេសនៅទ្វីបអាហ្វ្រិកមានប្រវត្តិតាំងពី ជាង៥០ឆ្នាំកន្លងមកហើយនៅតែបន្តរក្សា បានយ៉ាងល្អ បើទោះបីកូរ៉េខាងជើងរងការ ដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។
នៅតំបន់ភាគខាងត្បូងទ្វីបអាហ្វ្រិកមាន ចម្ងាយពីទីក្រុងព្យុងយ៉ាងជាង១៣ពាន់ គីឡូម៉ែត្រ កូរ៉េខាងជើងបានសាងសង់តំបន់ ឧស្សាហកម្មយ៉ាងប្រណីតនៅទីនោះ។ ជាច្រើនឆ្នាំកន្លងមក កូរ៉េខាងជើងបានចាត់ ទុកទ្វីបអាហ្វ្រិកជាប្រភពផ្តល់ប្រាក់យ៉ាង សំខាន់ដល់ប្រទេសរបស់ខ្លួនតាមរយការ ដេញថ្លៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិង លក់អាវុធទៅកាន់ទ្វីបអាហ្វ្រិក។ បើទោះបី ចិនជាដៃគូពាណិជ្ជកម្មធំរបស់កូរ៉េខាងជើង ប៉ុន្តែប្រភពចំណូលពីទ្វីបអាហ្វ្រិកដើរតួនាទី យ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍកម្មវិធី បរមាណូរបស់ប្រទេសនេះ។
កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក Rex Tillerson បានព្រមានថា បើប្រទេសណាមួយមាន សកម្មភាពរកសីុ ឬមានទំនាក់ទំនងយោធាជាមួយកូរ៉េខាងជើងនឹងត្រូវរងទណ្ឌកម្ម។ អាមេរិកក៏បានស្នើឲ្យប្រទេសទាំងអស់កាត់ ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុង ព្យុងយ៉ាងផងដែរ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់ប្រទេស Namibia បានចាត់ទុកកូរ៉េខាងជើង គឺជាប្រទេស មួយផ្សេងជាសម្ពន្ធមិត្តយូរឆ្នាំ និងជាដៃគូ អភិវឌ្ឍន៍ដែលគួរឲ្យទុកចិត្តបំផុត។ ចាប់ តាំងពីឆ្នាំ១៩៦០ កូរ៉េខាងជើងបានជួយ ដល់ទ្វីបអាហ្វ្រិកក្នុងការប្រឆាំងនឹងអាណា និគមអឺរ៉ុប។ ទំនាក់ទំនងនយោបាយរវាង កូរ៉េខាងជើងនឹងអាហ្វ្រិកបានក្លាយទៅជាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធបំផុត។
លោក Frans Kapofi រដ្ឋមន្ត្រីការពារ ជាតិ Namibia បានបញ្ជាក់ថា «យើងបាន ពឹងផ្អែកលើកូរ៉េខាងជើង ដើម្បីអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ »។
តាមការស្រាវជ្រាវរបស់អង្គការសហ ប្រជាជាតិបានឲ្យដឹងថា នៅក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបញ្ជូនសម្ភារអេឡិច ត្រូនិកទៅកាន់ Eritrea, បញ្ជូនអាវុធស្វ័យ ប្រវត្តិទៅកាន់កុងហ្គោ បញ្ជូនអាវុធសម្រាប់ ហ្វឹកហាត់ទៅកាន់ Angola និង Uganda ។ តាមរបាយការណ៍ កូរ៉េខាងជើងបានលក់ អាវុធគ្រប់ប្រភេទទៅកាន់អាហ្វ្រិកមានបរិ មាណច្រើននិងអាវុធគ្រប់ប្រភេទ។
លោក Yoweri ប្រធានាធិបតី Uganda បានបញ្ជាក់ថា លោកបានស្គាល់រាប់អាន អតីតមេដឹកនាំកូរ៉េខាងជើង គីម អីុលស៊ុង ហើយតែងតែបំពេញទស្សនកិច្ចទៅកាន់ទី នោះជាញឹកញាប់។ ចំណែកប្រធានាធិបតី Zimbabwe លោក Robert Mugabe ធ្លាប់ បានផ្ញើសត្វរមាស២ក្បាលធ្វើជាកាដូឲ្យមេ ដឹកនាំកូរ៉េខាងជើងកាលពីឆ្នាំ១៩៨០។ សត្វរមាសនោះក៏បានងាប់ដោយសារតែ អាកាសធាតុនិងការដឹកជញ្ជូនផ្លូវឆ្ងាយ។ នៅក្នុងប្រទេស Mozambique ក្នុងទីក្រុង Mapoti មានមហាវិថីមួយដាក់ឈ្មោះគីម អីុលស៊ុង អតីតមេដឹកនាំកូរ៉េខាងជើង។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសនៅអាហ្វ្រិកបន្តរក្សាទំនាក់ទំនង ជាមួយកូរ៉េខាងជើង បើទោះបីអាមេរិកជា អ្នកផ្តល់ជំនួយច្រើនបំផុតដល់ទ្វីបអាហ្វ្រិក ក្តី។
លោក Andrea Berge អ្នកឯកទេសស្តីពី កូរ៉េខាងជើងនៅមជ្ឈមណ្ឌល Middlebury បានបញ្ជាក់ថា «ទំនាក់ទំនងរបស់ទីក្រុង ព្យុងយ៉ាង និងប្រទេសទ្វីបអាហ្វ្រិកបាន បង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងជើងនៅ មានប្រទេសជាមិត្តយ៉ាងច្រើនមិនស្ថិតនៅ ឯកោឡើយ។ ទំនាក់ទំនងនោះគឺជាប្រភព ផ្តល់ប្រាក់យ៉ាងសំខាន់សម្រាប់កូរ៉េខាង ជើងតាមរយៈក្រុមហ៊ុនរបស់កូរ៉េខាងជើង នៅទីនោះ»។
តាមសារព័ត៌មាន Washington Post បានផ្សាយថា រដ្ឋាភិបាល Namibia បាន ចំណាយប្រាក់ដល់ទៅ១០០លានដុល្លារ សម្រាប់គម្រោងរបស់កូរ៉េខាងជើងដល់ ឆ្នាំ២០២០។ បើទោះបីប្រាក់ទាំងនោះមាន ចំនួនតិច បើប្រៀបធៀបនឹងទំនិញនាំទៅ កាន់ចិនដែលមានទឹកប្រាក់ដល់ទៅ៣ពាន់លានដុល្លារ អាមេរិក។
ក្រៅពីសាងសង់ប្រទេស Mamibia ក៏ បានរកសីុជាមួយក្រុមហ៊ុនកូរ៉េខាងជើង មានឈ្មោះថា Mansudae ដែលជារោង ចក្រផលិតគ្រាប់។ ក្រុមហ៊ុនខាងលើគឺជា ក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងជើងនៅ ក្រៅប្រទេស។
បើទោះបីមានទំនាក់ទំនងសេដ្ឋកិច្តល្អ តែបើពឹងផ្អែកក្នុងវិស័យខាងលើតែមួយ គត់ ទីក្រុងព្យុងយ៉ាងមិនអាចផលិតអាវុធ បរមាណូនិងមីស៊ីលបានឡើយដែលត្រូវ ចំណាយប្រាក់រាប់រយពាន់លានដុល្លារ។ ទាំងនោះហើយបានជាអ្នកឯកទេសបញ្ជាក់ ថាកូរ៉េខាងជើងនៅមានធនធានធម្មជាតិ ជាច្រើនទៀតជាប្រភពចំណូលដ៏សំខាន់បំផុត។
សារព័ត៌មាន The Guardian បានដក ស្រង់សម្តីអ្នកឯកទេសវិភាគរបស់កូរ៉េខាង ត្បូងមកបញ្ជាក់ថា នៅក្រោមភ្នំរបស់កូរ៉េ ខាងជើងមានប្រភពរ៉ែធម្មជាតិជាច្រើនក្នុង នោះមានរ៉ែមាសជាដើម។ ធនធានរ៉ែរបស់ កូរ៉េខាងជើងឈរលំដាប់ទី២លើពិភពលោក បន្ទាប់ពីចិន។ ក្រៅពីនេះនេះមានរ៉ែ vonfram ឈរលំដាប់ទី៦លើពិភពលោក។ កូរ៉េខាងជើងមានធនធានរ៉ែដែលមានតម្លៃ ច្រើនជាងគេបំផុត។
គេហទំព័រ The Asahi Shimbun បាន ផ្សាយថា កូរ៉េខាងជើងអាចសាកល្បង គ្រាប់បែកបរមាណូជាលើកទី៦នៅពេល ខាងមុខ។ បច្ចុប្បន្នកូរ៉េខាងជើងមានសកម្ម ភាពនៅទីតាំងសាកល្បងបរមាណូបង្កការ មន្ទិលសង្ស័យថាប្រទេសនេះកំពុងតែង ត្រៀមសាកល្បងបរមាណូ។
កូរ៉េខាងជើងមិនបានប្រកាសពីតម្លៃនៃ ធនធានធម្មជាតិដែលខ្លួនមាននោះឡើយ ប៉ុន្តែក្រុមហ៊ុនកូរ៉េខាងត្បូង Korea Resources កាលពីឆ្នាំ២០១២ បានប៉ាន់ ប្រមាណថាធនធានធម្មជាតិរបស់កូរ៉េខាង ជើងមានតម្លៃប្រមាណ៦០០០ពាន់លាន ដុល្លារ។ ក្នុងពេលនេះដែរមជ្ឈមណ្ឌល ស្រាវជ្រាវពីធនធានធម្មជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា ធនធានរ៉ែនៅកូរ៉េខាងជើង មានតម្លៃដល់ទៅ១០.០០០ពាន់លាន ដុល្លារ គឺច្រើនជាងកូរ៉េខាងត្បូងដល់ទៅ ២០ដង។
ក្រៅពីឃ្លាំងទ្រព្យធម្មជាតិដ៏ច្រើនមហា សាលនោះ កូរ៉េខាងជើងនៅមានសកម្ម ភាពគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក និងសហគមន៍អន្តរជាតិ ដូចជាការលក់ អាវុធ បញ្ជូនពលករទៅក្រៅប្រទេសរហូត ដល់ការបើកភោជនីយដ្ឋាននៅក្រៅប្រទេស ជាដើម។ តាមរបាយការណ៍របស់មជ្ឈ មណ្ឌលស្រាវជ្រាវពីយុទ្ធសាស្ត្រការពារជាតិ បានឲ្យដឹងថា កាលពីឆ្នាំ២០១៦ អេហ្សុីបចាប់បាននាវាដឹកទំនិញកូរ៉េខាងជើងឆ្លងកាត់ព្រែក Suez។ នៅពេលត្រួត ពិនិត្យគេបានរកឃើញគ្រាប់ប្រឆាំងរថក្រោះរហូត ដល់៣០ពាន់គ្រាប់ប្រភេទ RPG-7 និង អាវុធជាច្រើនផ្សេងទៀត។
ក្រៅពីនេះកូរ៉េខាងជើងនៅមានក្រុម ហ៊ុនឯកជនជាច្រើនដែលបានជួយដល់ កូរ៉េខាងជើង ក្នុងនោះមានក្រុមហ៊ុនចិន មានក្រុមហ៊ុនដឹកជញ្ជូន និងធនាគារជា ដើម ដែលបានជួយឲ្យប្រទេសនេះគេចពី ការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរ ជាតិ៕ ម៉ែវ សាធី