ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ តុលាការសាកសួរស្ត្រីម្នាក់ដែលចោទប្រកាន់ សម្តេចតេជោនិងក្រុមគ្រួសារ ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម

ចែករំលែក៖

ភ្នំពេញ៖ស្ត្រីម្នាក់ដែលនិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ម្តងទៀត ដើម្បីសាកសួរ ។

ប្រភពព័ត៌មាន បញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមចំណាត់ការរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

ស្រ្តីដែលស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

ជាការកត់សម្គាល់ មានមនុស្សច្រើននាក់ហើយ ដែលអ្នកខ្លះកំពុងជាប់ពន្ធនាគារនិងអ្នកខ្លះរត់ចោលស្រុក ព្រោះតែចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ឬ សម្តេចតេជោ ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។ ក្នុងនោះមានលោក សម រង្ស៊ី លោក គឹម សុខ និង អ្នកស្រី ថាក់ ឡានី ជាដើម ៕ ចេស្តា


ចែករំលែក៖