ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរក្នុងទីក្រុង និងក្នុងតំបន់អភិវឌ្ឍន៍ នៅជុំវិញរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយថ្ងៃទី១៧ ខែកក្កដាថា នៅក្នងប៉ុន្មានថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរក្នុងទីក្រុង និងក្នុងតំបន់អភិវឌ្ឍន៍ នៅជុំវិញរាជធានីភ្នំពេញ។ សម្តេចតេជោ អញ្ជើញធ្វើដំណើរលើកនេះជាលក្ខណៈឯកជន ដើម្បីបាន ឃើញច្បាស់អំពីស្ថានភាព និងជីវភាពរស់នៅពិតប្រាកដរបស់ប្រជាពលរដ្ឋ និងបានឃើញច្បាស់អំពីការ រីកលូតលាស់នៅក្នុងទីក្រុង។

សម្តេចតេជោនាយករដ្ឋមន្រ្តី សប្បាយរីករាយយ៉ាងខ្លាំងដែលបានឃើញប្រជាពលរដ្ឋរស់នៅសុខស្រួល និងមានមុខរបររកស៊ីទទួលទានសមរម្យ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានឃើញអំពីការ រីកលូតលាស់ផ្នែកវិស័យសំណង់ដែលមានអាគារខ្ពស់ៗទំនើបៗជាច្រើនត្រូវបានសាងសង់ និងកំពុង សាងសង់ជាបន្តបន្ទាប់ដែលបានផ្តល់នូវការងារជាច្រើនដល់ពលរដ្ឋយើង។ នេះគឺដោយសារប្រទេស មានសន្តិភាព។ កម្ពុជាចាប់ពីពេលនេះតទៅគឺមានតែសន្តិភាព និងការរីកចម្រើនក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

នៅស្តាតអូឡាពិកល្ងាចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី អបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុកដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សូម បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវតីចូលរួមអោយបានច្រើនកុះករទាំងអស់គ្នា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖