ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាសល់ពីល្ងាចបើករថយន្តបុកទ្រូងផ្លូវខូចខាត៤កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុកទ្រូងផ្លូវខូចអស់ចំនួន៤កង់ ហើយរថយន្តខូចខាតមួយចំហៀងដាច់កាឡេជាង១០ម៉ែត្រ​បើកទៅមុខលែងរួច​ ម្ចាស់រថយន្តរត់គេចខ្លួនបាត់។​ហេតុ​ការណ៍​នេះ​បង្កឲ្យមានការ​ភ្ញាក់ផ្អើលកាលវេលាម៉ោង ៤ទាប​ភ្លឺថ្ងៃទី១៧ខែកក្តដាឆ្នាំ២០១៧ស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិលេខ៤នៅក្រោមស្ពានអាកាសទី២ផ្សារជម្ពូវន្ត​ក្នុង​ភូមិជម្ពូវ័ន្ត​សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

តាម​ប្រភព​ព៌ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌សពាក់ស្លាក់លេខ ភ្នំពេញ 2AL6910​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពីលិចទៅកើត។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​រ៉េ​ចង្កូត​ទៅ​បុក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ខូច​ខាត​អស់​ចំនួន​៤កង់​ តែ​រថយន្តបង្ក​ហេតុ​មិន​ព្រម​ឈប់​នោះ​ទេ​ថែម​ទាំង​បន្ថែម​ល្បឿន​រហូត​ទៅ​មុខ​លែង​រួច​ទើប​ឈប់​ហើយ​បើក​ទ្វារ​​រត់​គេច​ខ្លួន​បន្សស់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​កម្លាំង​នគរ​បាល​នៃ​ស្នង​ការ​ក្រុង​ធ្វើ​ការ​វាស់វែង​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ ​៕ សុខាសែនជ័យ


ចែករំលែក៖