ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន អញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិ កភណ្ឌពិភពលោក ដែលពិធីនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នកចូលរួមជាង១ម៉ឺន នាក់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីនោះថា ភាពជោគជ័យជាប្រវត្តិសាស្ត្រនេះ គឺជាមោទនភាពជាតិថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជាទាំងមូលចំពោះវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ ហើយ គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ការអភិរក្ស និងការលើកតម្លៃនៃបេតិ កភណ្ឌជាតិ។ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនដលពលរដ្ឋខ្មែរអោយដឹងផងដែរថា ការបញ្ចូល ប្រាសាទតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិ គឺមិនមែន ជាមោទនភាពរបស់បុគ្គលណាទេ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាស កំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាចងចាំនៃការដាក់បញ្ចូលប្រាសាទបុរាណនានារបស់កម្ពុជា ជា សម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ក្នុងអាណត្តិទី៤ នៃរាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ CPP គឺបានទទួលជោគជ័យក្នុងដាក់ប្រាសាទព្រះវិហារ ជា សម្បត្តិបេតិកភណ្ឌពិភពលោករួចហើយ ហើយក្នុងអាណត្តិទី៥ នេះគឺជាជោគជ័យបន្ទាប់នៃដាក់បញ្ចូល តំបន់តំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោកមួយថ្មីទៀត។

ក្នុងនាមជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងកក់ក្ដៅបំផុត ចំពោះសមាជិកគណៈកម្មការបេតិកភណ្ឌពិភពលដែលបានខិតខំប្រឹងប្រែងក្នុងការទទួល ស្គាល់តម្លៃសកលយ៉ាងវិសេសវិសាលនៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានអនុម័តចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាពិសេស សម្តេចតេជោ បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូ (UNESCO) និងការខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងផ្នែកពាក់ព័ន្ធ ទាំងអស់ដែលបានចូលរួមនៅក្នុងដំណើរការនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់អោយចូលរួមថែរក្សាសន្តិភាព ពីព្រោះសន្តិភាព គឺពិតជាមានតម្លៃខ្លាំងណាស់សំរាប់អភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើន។ សន្តិភាពក៏មានសារសំខាន់សំរាប់កិច្ចការពារសម្បត្តិវប្បធម៌ជាតិផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោ បានអំពាវនាវអោយពលរដ្ឋទាំងអស់ចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិទាំងរូបី និងអរូបី។

កម្មវិធីកាលពីយប់ម្សិលមិញនេះ ក៏មានការសម្បែងសិល្បៈ របាំ អាយ៉ៃ ចាប៉ី និងប្រគំតន្រ្តី សម័យប្រកបដោយបរិយាកាសសប្បាយរីករាយ និងរំភើបក្រៃលែង។ ច្បាស់ណាស់ នេះជាមោទនភាពជាតិយើងទាំងមូល៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖