ភ្នំពេញ៖ ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋប្រាប់ដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពន្សាំងថា មានករណីក្រុមក្មេងមួយក្រុមមានគ្នា៧នាក់ បានប្រមូលផ្តុំគ្នានៅក្នុងភូមិដោយមានកាន់អាវុធខុសច្បាប់ ហើយនាំគ្នាប្រើប្រាស់នូវសារធាតុញៀនផង ពេលបានព័ត៌មាននេះភ្លាម កម្លាំងបានចេញ អន្តរាគមន៍ឃើញជាក់ស្តែងទើបឃាត់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងតែម្តង។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង៧នាក់បានធ្វើនៅវេលាម៉ោង ២០ និង ៣៦ នាទី ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតខ្ពស់ សង្កាត់ ពន្សាំង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមរាបាយការណ៍ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង៧នាក់៖
១.ឈ្មោះ ឃឿន ហុងហួរ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ
២ ឈ្មោះ សុង តឺម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ
៣ ឈ្មោះ វឿន សុខា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ
៤ ឈ្មោះ រ៉ន សុភា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៥ ឈ្មោះ ចិន្ថា ចាន់ថន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៦ឈ្មោះ ថុន គីមហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោអរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៧ ឈ្មោះ ឡុង លីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងទៀតថា សម្ភារៈដែលដកហូតយកបានមាន៖
១.ដាវសាំម៉ូរ៉ៃចំនួន០១ដើម
២.កាំភ្លើងជ័រកែឆ្នៃចំនួន០១ដើម
៣.ឧបករណ៍ប្រើប្រាស់គ្រឿនញៀនមួយចំនួន។
៥.ម៉ូតូម៉ាកហុងដាសេ១២៥សេរី២០១៦ ព៍ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FU.9578 ចំនួន០១គ្រឿង តាមរបាយករណ៍បញ្ជាក់ទៀតថា មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានទទួលពត័មានពីប្រជាពលរដ្ឋថា នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភ្លាមនោះកម្លាំងយើងក៏ចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ខាងលើ ដើម្បីត្រួតពិនិត្យឆែកឆេររកឃើញដាវសាំម៉ូរ៉ៃចំនួន០១ដើម កាំភ្លើងខ្យល់កែឆ្នៃចំនួន០១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទើបកម្លាំងយើងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំងតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕ ព្រែកជ័យ