កាលពីថ្ងៃទី ១៦ខែកក្កដា តុលាការ អីុរ៉ង់ បានសម្រេចកាត់ទោស «ចារបុរស»ជនជាតិអាមេរិកដើមកំណើតចិន ឈ្មោះ Xivue Wang ជាប់ពន្ធនាគារ១០ឆ្នាំ ដោយចោទប្រកាន់ពីបទធ្វើការឲ្យរដ្ឋាភិបាល អាមេរិកប្រឆាំងបំផ្លាញប្រទេសអីុរ៉ង់។
អ្នកនាំពាក្យ ក្រសួងយុត្តិធម៌អីុរ៉ង់ លោក Gholam Hossein Mohseni Eje’I បានបញ្ជាក់ថា ជនជាតិអាមេរិក មានដើម កំណើតចិន បានចូលទៅកាន់ ប្រព័ន្ធព័ត៌មានសម្ងាត់របស់អីុរ៉ង់ ក៏ត្រូវបានក្រុមចារ កម្មអីុរ៉ង់ រកឃើញហើយចាប់ខ្លួនតែម្តង។ លោក Xivue Wangបានសារភាពថា លោកបានអនុវត្តគម្រោង ជ្រៀតជ្រែកចូល រដ្ឋាភិបាល អីុរ៉ង់ «តាមការបញ្ជារបស់ អាមេរិក»។ តុលាការអីុរ៉ង់ បានសម្រេច កាត់ទោសដាក់ពន្ធនាគារ១០ឆ្នាំ តែនៅ មានសិទ្ធិតវ៉ា ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌អីុរ៉ង់ បញ្ជាក់ ថា លោក Xivue Wang ជាជនជាតិអាមេរិកដើមកំណើតចិន អាយុ៣៧ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សា នៅមហាវិទ្យា ល័យ Princeton ។ នៅពេលនេះដែរ មហាវិទ្យាល័យPrinceton បានប្រកាសថា នឹងជួយដល់លោក Xivue Wang និង គ្រួសារឲ្យ រួចផុតពីការចោទប្រកាន់ ។ សាលាខាងលើ បានបញ្ជាក់ថា លោក Xivue Wang កំពុងតែធ្វើសារណា ស្តីពី វីរ បុរស ប្រវត្តិសាស្ត្រ អាស៊ី -អឺរ៉ុប អំឡុង សតវត្សទី១៩និង ទី២០។ លោក Xivue Wangបានទៅកាន់អីុរ៉ង់ នៅឆ្នាំ២០១៦ ដើម្បីស្រាវជ្រាវពីប្រវត្តិសាស្ត្រ និង រដ្ឋ បាល វប្បធម៌ ក្នុងអំឡុងរាជការ Qajarគ្រប់ គ្រង។
គេហទំព័រ Mizan ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួង យុត្តិធម៌អីុរ៉ង់ បញ្ជាក់ថា លោក Xivue Wang ប្រើប្រាស់ មុខងារអ្នកស្រាវជ្រាវ ដើម្បីធ្វើចារកម្មនៅ ក្នុងប្រទេសនេះ ដោយបានបង្កើតឯកសារ សម្រាប់ក្រុមចារកម្មអាមេរិកប្រឆាំងអីុរ៉ង់។
គេហទំព័រខាងលើ បានសរសេរថា លោក Wang ទៅកាន់អីុរ៉ង់ ក្រោម ការបិទបាំងជានិស្សិត ក្នុងការប្រមូលព័ត៌មាន ជួយដល់អាមេរិក។ ភ្លាមៗនោះក្រសួងការ បរទេសអាមេរិក បានប្រតិកម្មភ្លាម ៗ ដោយស្នើដល់អីុរ៉ង់ដោះលែង ពលរដ្ឋ អាមេរិកជាបន្ទាន់។ ក្រសួងការបរទេស អាមេរិក ក៏បានស្នើរដល់ពលរដ្ឋ ដែល មានសញ្ជាតិ២ គួរតែប្រុងប្រយ័ត្ន ពេលធ្វើ ដំណើរទៅកាន់ប្រទេសអីុរ៉ង់ ។
បច្ចុប្បន្ន មានជនជាតិអាមេរិកដើម កំណើត ផ្សេង ត្រូវបានចាប់ខ្លួននៅក្នុង ប្រទេសអីុរ៉ង់ ក្នុងនោះមាន ដូចជា Baquer Namazi ជនជាតិអាមេរិកដើមកំណើត អីុរ៉ង់ ។ អតីតមន្ត្រី UNICEF ក៏ត្រូវកាត់ទោសជាប់ពន្ធនារគា១០ឆ្នាំ ជាមួយនឹង កូនប្រុស Siamak Namazi ។ អ្នកឯកទេស បចេ្ចកវិទ្យា ដើមកំណើតលីបង់ក៏ត្រូវចាប់ ខ្លួនផងដែរ។
នៅពេលនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រកាសថា លោកកំពុងតែ ទំនាក់ទំនង ជាមួយប្រធានាធិបតី អីុរ៉ង់ លោកហាស្សាន់ រ៉ូហានី ដើម្បីសួរនាំពីមូល ហេតុ ពិតប្រាកដ ដែលដាក់ទោសជនជាតិ អាមេរិក ខាងលើ៕ ម៉ែវ សាធី