ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងជនជាតិចិនបើកលេងល្បែងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណេត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ឧត្តមសេនីយ៍ត្រីយ៍ ហ៊ុន សុរិទ្ធី ស្នងការរងទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តព្រះសីហនុដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងជនជាតិចិនបើកលេងល្បែងខុសច្បាប់តាមប្រព័ន្ធអិុនធើណេត (GAM ONLINE )។

លោកឧត្តមសេនីយ៍ត្រី ហ៊ុន សុរិទ្ធី ស្នងការ រងទទួលផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ថា ដោយមានការពង្រឹង ចង្អុលបង្ហាញនិងអនុវត្តទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ។

កាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៧ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃផែនអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន សុរិទ្ធី ដោយមានកិច្ចសម្របសម្រួលពីលោកលឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាតំបូងខេត្តព្រះសីហនុ បានឆ្មក់ចូលបង្ក្រាបទីតាំងលេងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអិនធើណេត (GAME ONLINE ) មួយកន្លែងដែលមានទីតាំងនៅផ្ទះល្វែងអតីត: មហោស្របចាស់ស្ថិតក្នុងក្រុម ៤ ភូមិ ២ សង្កាត់លេខ២ ក្រុង ខេត្តព្រះសីហនុ។

លោកហ៊ុន សុរិទ្ធី បានឲ្យដឹងបន្ថែមទៀតថា នៅក្នុងប្រតិបត្តិការឆ្មក់ ចូលបង្ក្រាបទីតាំងខាងលើសមត្ថកិច្ចនគរបាលការិយាល័យខាងលើបានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ មានឈ្មោះ SUYIJIANG អាយុ៣២ ឆ្នាំភេទប្រុស សញ្ជាតិចិន ជាបុគ្គលិកបំរើការអិនធើណេតល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅក្នុងទីតាំង ខាងលើ និងឈ្មោះ LU JIE BIN សញ្ជាតិចិន អាយុ២៥ឆ្នាំ ជាបុគ្គលិកធ្វើការជាមួយ គ្នានលិខិតឆ្លងដែនទាំង២នាក់ខាងលើត្រូវបានយកទៅពន្យារទិដ្ឋាការនៅឯរាជធានីភ្នំពេញ។

លោកបានបន្តឲ្យដឹងទៀតថា នៅក្នុងកិច្ចការបង្ក្រាបក្នុងទីតាំងខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងបំរើការសម្រាប់ល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអិនធើណេត អនឡាញមានដូចខាងក្រោម, Laptopចំនួន៣គ្រឿង-សុីមកាតទូរស័ព្ទចំនួន៣- Mouseកំព្យូទរ័ចំនួន៣ – ទូរស័ព្ទចំនួន១០គ្រឿងក្នុងនោះម៉ាកiphone5ចំនួន៥គ្រឿង -ម៉ូឌឹមចំនួន៣ – ដុំម៉ាសុីនសម្រាប់ផ្ទេរលុយប្រើប្រាស់ជាមួយកំព្យូទ័រចំនួន២ – ។

នៅចំពោះមុខសមត្ថកិច្ចជនជាតិចិនទាំង២នាក់បានសារភាពថាពួកគេពិតជាបាន មកបំរើការជាបុគ្គលិកក្នុងទីតាំងខាងលើដោយមានថៅកែម្នាក់ទៀតជាអ្នករៀបចំក្នុងការបើកលេងល្បែងភ្នាល់តាមអិនធើណេត ប្រព័ន្ធអនឡាញលួចលាក់ខុសច្បាប់នេះ។

ក្រោយពេលឃាត់ខ្លួនជនជាតិចិនទាំង២នាក់ខាងលើ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកសាងសំណុំ រឿងបញ្ជូនខ្លួនទៅសាលាតំបូងខេត្តព្រះសីហនុនារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៧ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ និងបន្តស្រាវជ្រាវរកថៅកែរជាជនជាតិចិនដែល នៅពីក្រោយការលបលួចបើកលេងល្បែងសុីសងខុសច្បាប់ក្នុងទីតាំងខាងលើយកមកផ្តន្ទាទោសបន្តទៀត៕ ឆ្លាម សមុទ្រ


ចែករំលែក៖