ព័ត៌មានទាន់ហេតុការណ៍៖

ប្តីខ្មែរឥស្លាមកាប់ប្រហារប្រពន្ធស្លាប់ក្នុងថ្លុកឈាម ហើយរត់គេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសខ្មែរឥស្លាមម្នាក់បានយកកាំបិតកាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមហើយរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រលងកៃស្នា ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ជនដៃដល់ជាប្តីឈ្មោះ ទាំ សឹម ជាខ្មែរឥស្លាម និង ស្ត្រីរងគ្រោះជា ប្រពន្ធមានឈ្មោះ ហ៊ីម សំ រស់នៅក្នុងភូមិ ឃុំខាងលើ។ គ្រួសារនេះមានកូនប្រុស២នាក់នៅក្នុងបន្ទុក។

គេនៅមិនទាន់ដឹងពីមូលហេតុនៃអំពើហិង្សានេះនៅឡើយទេ។

សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ៕ ចន្ថា

 


ចែករំលែក៖