ព័ត៌មានទាន់ហេតុការណ៍៖

បើកបរក្នុងស្ថានភាពស្រវឹងដួលរងរបួសមនុស្ស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយសារតែស្រវឹងស្រាហើយបើកបរមិនគោរពច្បាប់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៦១_១៦២ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះបង្កឡើងដោយម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ ១G១៨ ៧៣ ទិសដោយពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ (ដួលដោយខ្លួនឯង) ដោយសារមូលហេតុអ្នកបើកស្រវឹង អ្នកបើកបរឈ្មោះ ឡឹកចន្ថា ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅ ភូមិ២៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ករណីនេះបណ្តាលអ្នករួមដំណើររបួសធ្ងន់ពីរ នាក់ ១-ឈ្មោះលី ម៉ក់ វិន ភេទ ប្រុស អាយុ៤៥ឆ្នាំ មុខរបរ នេសាទ ទីលំនៅ ភូមិ២៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ របួសធ្ងន់ ២-ឈ្មោះថូ វ៉ាន់ធឿន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិដីក្រហម ឃុំអូបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ របួសធ្ងន់ ត្រូវកំលាំង អាវុធហត្ថ ស្នាក់ការ៤០១សង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្រវាលរេញ។

ដោយឡែកវត្ថតាងខាងលើ ប្រគល់ឲ្យទៅប៉ុស្តិ៍ រដ្ឋាបាល ឃុំតានៃ រក្សាទុករង់ចាំសាច់ញ្ញាតិមកទទួល៕ ឆ្លាម សមុទ្រ


ចែករំលែក៖