ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់លួចយកម៉ូតូមិនបានសម្រេច ត្រូវប្រពលរដ្នចាប់បាននាំគ្នាព្រួតវាយទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចយកម៉ូតូមិនបានសម្រេច ត្រូវបានប្រពលរដ្នចាប់បាននាំគ្នាព្រួវាយទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៧៤B ផ្លូវលេខ២០៥ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ នាង សារ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង  បច្ចុប្បន្នស្នាក់នៅម្ដុំខណ្ឌឬស្សីកែវ ។ ជនសង្ស័យ ទី២មាន ឈ្មោះ ចុឹត ភក្ត័ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅខេត្តរតនៈគីរី។

ជនរងគ្រោះមានឈ្មោះ ពាក្យ សាត  អាយុ៦២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៧៤B ផ្លូវលេខ២០៥ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំ២នាក់ខាងលើនេះ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ័ស ពាក់ស្លាកលេខភ្នំពេញ1CB.4418ចុះឡើង ខណះមកដល់ចំណុចកើតហេតុខាងលើក៏បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1K.8154មិនទាន់បានសម្រេចផង ក៏ត្រូវបានប្រពលរដ្នឃើញទាន់ចាប់បាននាំគ្នាព្រួវាយទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច
ប៉ុស្តិ៍ទំនប់ទឹកនាំមក សាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកប្រគល់អោយទៅវិញផងដែរ៕ សរស្មី


ចែករំលែក៖