ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការណ៍ជាមួយនិងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឆ្មក់បង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យ៣នាក់ពីបទជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ខែកក្តដាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលីសនិយាយថាជនសង្ស័យទាំង៣នាក់ខាងលើទី១មានឈ្មោះ អាត ពិសិទ្ធិ ភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលខាងលើនិងមានសុ្រកកំណើតភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ទី២ឈ្មោះ កែវ វិបុល ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរធ្វើសំណង់បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយគ្នានិងមានស្រុកកំណើតភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនិងទី៣ឈ្មោះ សុផាត ឆេង ភេទប្រុសអាយុ២២ឆ្នាំមុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ស្នាក់នៅភូមិព្រៃជ្រុំ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

លោក ដួង វណ្ណៈ នាយប៉ុស្តិ៍នគរបាលស្តីទី ភ្នំពេញថ្មីបានអោយដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលបន្ទាប់ពីមានការស្រាវជ្រាវនិងសើបអង្កេតទើបដឹងថាទីតាំងខាងលើមានការប្រមូលផ្តុំប្រើប្រាស់នូវសារធាតុញៀនទើបលោកសុំគោលការណ៍ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខដើម្បីស្នើរកម្លាំងព្រហ្មទណ្ឌខណ្ឌចុះជួយធ្វើការបង្ក្រាបបានជាក់ស្តែងចំនួន៣នាក់នៅក្នុងបន្ទប់ជួលខាងលើនោះតែម្តង។

សម្ភារៈដកហូតមាន ម្សៅក្រាមថ្លាសចំនួន៨កញ្ចប់ធំតូច ដាវ២ដើម និងឧប្បករណ៍ជក់ថ្នាំមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំ៣នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធីបន្ត៕ តុង សីហា


ចែករំលែក៖