ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលព្រៃឈើសហការជាមួយនគបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយព្រះរាជ្ញារងអមសាលាដំបូងខេត្តចុះបង្ក្រាបផ្ទះស្ទុកឈើកែច្នៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ទីតាំងផ្ទះស្ទុកឈើកែច្នៃមួយកន្លែងត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសហការ ជាមួយកម្លាំង នគបាលសេដ្ឋកិច្ចនៃស្នងការខេត្តដឹកនាំដោយ ព្រះរាជ្ញារងអមសាលាតំបូងខេត្ត លោកគឹម ហ៊ុងសាន នៅចំណុច ផ្ទះមួយកន្លែងមានចំការក្រូច ទល់មុខចំការចន្ទី ខាងត្បូងវរៈសេនាធំកាំភ្លើងធំចម្ងាយប្រហែល100ម៉ែត្រ ស្ឋិតក្នុងភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង កាលពី ថ្ងៃទី23 ដល់ថ្ងៃទី24 ខែកក្កដា ឆ្នាំ2017 ទើបធ្វើការដឹកជញ្ចូន។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាៈ ផ្ទះស្ទុបឈើចំណុចខាងលើនោះម្ចាស់បានទុកចោលយូហើយ ក្រោយមកទើបតែមានជនជាតិវៀតណាម មកជួលដាក់ឈើកែឆ្នៃរួចដាក់រថយន្តដឹកចេញនៅពេលយប់យកទៅលក់នៅប្រទេសរបស់ខ្លួន ក្រោយមកទើប បែកធ្លាយដល់សមត្ថកិច្ចចុះហ៊ុំព័ទ្ធផ្ទះ លុះព្រឹកឡើងទើបធ្វើការដឹកជញ្ចូនតែម្តង ប្រភពដដែលបានបន្តទៀតថា ផ្ទះធ្វើទុកចោលយូហើយ ហើយដាក់ស្លាកជួលចំណែកម្ចាស់នៅភ្នំពេញ ពីរមុនម្ចាស់បានជួលឲ្យចាមទិញគោនឹងលក់គោ។

ជុំវិញរឿងនេះលោកគឹម ហ៊ុងសាន ព្រះរាជ្ញារងអមសាលាតំបូងខេត្ត បានឲ្យដឹងថា ក្រោយការបង្ក្រាបទីតាំងផ្ទះ លួចស្ទុបឈើកែឆ្នៃខុសច្បាប់ ខាងលើនឹងម៉ាស៊ីនជ្រៀកកែឆ្នៃឈើត្រូវបានដកហូតនឹងដឹកជញ្ចូនយកមករក្សាទុក នៅរដ្ឋបាលព្រៃឈើខេត្ត ចំណែកផ្ទះដែលលាក់ឈើកែឆ្នៃសំរាបដឹកជញ្ចូនបន្តទៅលក់នៅប្រជិតខាងនោះ ត្រូវបិទទ្វារហាមមិនឲ្យធ្វើសកម្មភាពបន្តទៀតឬចេញចូលបានទេ លុះត្រាមានម្ចាស់ចេញមុខមកដោះស្រាយឬធ្វើការផាកពិន័យ ទៅតាមច្បាប់។

គួររំលឹកថា កាបង្ក្រាបទីតាំងស្ទុបឈើកែឆ្នៃខាងលើគ្រាន់តែគៀងត្រីឲ្យចូលលបតែប៉ុណ្ណោះ ព្រោះអីសកម្មភាពឈ្មួញលួចលក្ខដឹកជញ្ចូន ឈើតាមម៉ូតូរថយន្តបង្កប់ភ្ញាវចេញពីរស្រុកសៀមប៉ាង យ៉ាងអណាធិប្បតេយ្យសមត្ថកិច្ចហាក់ធ្វើមិនដឹងមើលមិនឃើញ ហើយការដឹកយកលក្ខទុកកែឆ្នៃក្រប់ជ្រកល្ហក នឹងចូលរោងសិប្បកម្មនានា ក្នុងខេត្តរួចពេលយប់ឈ្មួញទាំងនោះធ្វើសកម្មភាព យករថយន្តដឹកជញ្ចូនបន្តចេញទៅលក់ចែកចាយតាមបណ្តាខេត្ត ជាពិសេសប្រទេសវៀតណាមយ៉ាងរលូន គ្មានសមត្ថកិច្ចណាបង្រាបនោះទេ បានត្រឹមតែរកចំណូលចូលហោប៉ៅរៀងៗខ្លួនតែប៉ុណ្ណោះ ពេលខ្លះមានសមត្ថកិច្ច ឬជំនាញអ្នកមើលផ្លូវឲ្យឈ្មួញទាំងនោះទៀតផង ខ្លាចអ្នកសារព័ត៌មានតាមប្រមាញ់៕ មាស សុផាត


ចែករំលែក៖