ភ្នំពេញ ៖ គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ដឹកនាំដោយ លោក បុ៊ន សុភ័ក្រ្ត អភិបាល រងខណ្ឌចំការមននិងកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងណេតមួយកន្លែងសង្ស័យបើកទូហ្គេមបាញ់ត្រីដោយខុសច្បាប់ ជ្រកក្រោមស្លាកយីហោ អាស៊ីវេរលុយ។
ការចុះបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដឹកនាំដោយលោក ខាំ សុផារី ព្រះរាជអាជ្ញារង លោក បុ៊ន សុភ័ក្រ្ត បានបញ្ជាក់ថា ទីតាំងហ្គេម បាញ់ត្រី ខាងលើនេះ ពុំមានច្បាប់អនុញ្ញាតពី សាលារាជធានីភ្នំពេញនោះទេទើប លោក ព្រំ សំខាន់ អភិបាល ខណ្ឌចំការមន បញ្ជាឲ្យដឹកនាំកម្លាំងចម្រុះចុះ ទៅបិទទីតាំងហ្គែមខាងលើតែម្តង ។
លោក ប៊ុន សុភ័ក្រ្ត បានបន្ដទៀតថា ទូរហ្គែមដែលកំពុងដំនើរការនេះមានចំនួន២ទូរ ចំណែកតំណាង ម្ចាស់អាជីវកម្មទូរហ្គែម បាញ់ត្រី ត្រូវបានបញ្ឈប់ឱ្យ ធ្វើអាជីវកម្មតពីពេលនេះតទៅ ប្រសិនបើជាម្ចាស់ទីតាំង ខាងលើនោះ មិនគោរពតាមកិច្ចសន្យា និងមានវិធានការតាមផ្លូវច្បាប់។
តាំងនោះ ពិតជាប្រកបអាជីវកម្ម បែបនោះមែន ។
ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតទូហ្គេមបានចំនួន២ទូ ត្រូវ បានរឹបអូសដឹកតាមរថយន្ដយកទៅរក្សាទុក នៅសាលា ខណ្ឌចំការមនជាបណ្ដោះអាសន្នរង់ចាំការ វាយកំទេចចោលនៅពេលក្រោយ ៕ស រស្មី