ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រួមនិងថ្នាំញៀន ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ បានសហការជាមួយកម្លាំងល្បាតរបស់អធិការដ្ឋានខណ្ឌដូនពេញ ចុះបង្រ្កាបករណីចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខសណ្ឋាគារកាសា តាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យឈ្មោះ មុំ ឡែន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ទឹកក្រូច មានទីលំនៅផ្ទះជួលគ្មានលេខ ប្លុកឌួងហែមមុខកាសា សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ វត្ថុតាំងចាប់យកពីជនសង្ស័យមួយចំនួនមាន៖ ម្សៅក្រាមពណ៌ សថ្លាចំនួន២កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនចំនួនមួយ កូនកាបូប ពណ៌ខ្មៅ ចំនួន៤ កូនថង់ផ្លាស្ទិកមួយចំនួន រទេះសម្រាប់លក់គ្រឿងភេសជ្ជៈ តជាប់ម៉ូតូចំនួន១ ម៉ាក C100កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវៃង 1G-3599 ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ មុំ ឡែន ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ស តារា


ចែករំលែក៖