ភ្នំពេញ៖ បុរសវ័យចំណាស់ដែលជាឪពុកចុងម្នាក់ ជាប់សង្ស័យរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស(ប្រើម្រាមដៃលូកប្រដាប់ភេទ)ទៅលើកូនស្រីប្តីដើម២នាក់ ដែលទើបតែមានអាយុ៤ឆ្នាំ និងអាយុ៦ឆ្នាំប៉ុណ្ណោះ ហើយត្រូវបានអ៊ុំស្រីបង្កើតរបស់ជនរងគ្រោះរត់ទៅប្ដឹងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅនៅចំណុចរោងកម្មករសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ប៉ុន រុំ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និងមានស្រុកកំណើត នៅភូមិច្រកស្វាយ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ចំណែកប្រពន្ធចុងរបស់ជនសង្ស័យដែលត្រូវជាម្ដាយបង្កើតក្មេងស្រីរងគ្រោះទាំង២មានឈ្មោះ ជា សុខលី អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិច្រួល ឃុំកន្សោអក ស្រុកកំពង់ត្របែង ខេត្តព្រៃវែង។
យោងតាមការរៀបរាប់ពីរអ៊ុំស្រីរបស់ក្មេងរងគ្រោះទាំងពីរ ដែលមានឈ្មោះ ជា សំអាន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ បានប្រាប់អោយដឹងថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៨ និង០០នាទី ជនសង្ស័យឈ្មោះ ប៉ុន រុំ ដែលជាឪពុកចុង បានធ្វើសកម្មភាពយកចង្អុលម្រាមដៃខាងស្តាំលូកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះ ពេលនោះឈ្មោះ ជា សុខលី ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់ បានឃើញក៏ជេរ និង ស្តីបន្ទោសអោយជនសង្ស័យ ថា បើឯងមិនស្រឡាញ់ខ្ញុំ កុំធ្វើបាបកូនរបស់ខ្ញុំ រួចក៏មានការឈ្លោះប្រកែកគ្នា ម្តាយក្មេងស្រីរងគ្រោះ និង ជនសង្ស័យដែលត្រូវជាប្ដី។ លុះដល់វេលាម៉ោង៨និង ០០នាទីយប់ ថ្ងៃ ខែ ឆ្នាំដដែល រូបគាត់ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ១គ្រឿងម៉ាកស្កុបពីពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1CX-3357 ចេញពីផ្ទះ មកយកក្មេងស្រីរងគ្រោះទាំងពីរនាក់ ទៅលេងផ្ទះរបស់គាត់ ពេលទៅដល់ផ្ទះ អ៊ំស្រីក៏បានយកក្មេងស្រីរងគ្រោះទាំង២នាក់ទៅងូតទឹកអោយ ហើយមានការសង្ស័យ ក៏សួរទៅក្មេងស្រីរងគ្រោះទាំង២នាក់ថា មាននរណាលេងប្រដាប់ភេទរបស់ឯងទេ រួចក្មេងស្រីរងគ្រោះទាំង២នាក់ ក៏បានឆ្លើយប្រាប់ប៉ា រុំ ជនសង្ស័យ ពេលដែលផឹកស្រាស្រវឹងបានយកម្រាមដៃលូកលេងក្នុងប្រដាប់ភេទពួកគេទាំងពីរនាក់ជាច្រើនលើក ។
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៨ និង ០០នាទី ប៉ារុំ ក៏បានយកម្រាមដៃលូកចូលក្នុងប្រដាប់ភេទរបស់ពួកគេទាំង០២នាក់ ដែលបណ្តាលអោយមានការឈឺចាប់ ខ្លាំងណាស់ ។ លុះដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ជា សំអាន ក៏បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យកោសល្យវិច្ច័យ នៅពេទ្យបង្អែករាជធានីភ្នំពេញ ហើយលោកគ្រួពេទ្យបានប្រាប់ថា ក្មេងស្រីទាំងពីរនាក់មានស្នាមដាច់រហែកនៅត្រង់ប្រដាប់ភេទ រួចក៏បានទូរសព្ទ័ប្រាប់ទៅអង្គការ CPU (ស៊ីភីយូ) ដែលជាអង្គភាពគាំពារកុមារ អោយជួយអន្តារាគមន៍ ហើយនៅពេលនោះអង្គការCPU(ស៊ីភីយូ) ក៏បាននាំឈ្មោះ ជា សំអាន ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ បានធ្វើជាតំណាងអោយក្មេងស្រីរគ្រោះ មកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
បន្ទាប់ពីរបានទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចខណ្ឌដង្កោ ក៏បាននាំក្មេងស្រីរងគ្រោះទាំង០២នាក់ និងឈ្មោះ ជា សំអាន ទៅចង្អុលជនសង្ស័យដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យមកសាកសួរនាំនៅអធិការខណ្ឌដង្កោ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនាំនៅអធិការរដ្ឋានខណ្ឌដង្កោ និងកសាងសាណុំរឿងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ