ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់មិនទាន់ផ្ទុះ១៥គ្រាប់ពលរដ្ឋប្រទះឃើញរាយការណ៍ទៅ មន្ត្រីស៊ីម៉ាក់ចុះអន្តរាគមន៏ទទួលបានជោគជ័យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៥គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងភូមិរបស់គាត់បង្កអោយមានការភ្ញាក់ផ្អើល និងរាយការណ៏មកសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនៃមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា មកអន្តរាគមន៏ដោះបានយ៉ាងជោគជ័យ ធ្វើឲ្យប្រជាពលរដ្ឋសាទរផងដែរ។

យោងតាមលោកឈុន យ៉ាន មន្ត្រីសាលាស្រុកស្វាយជ្រំ តំណាងឲ្យអភិបាលស្រុកសុទ្ធ គឹមចន្ធ័ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីទទួលព័ត៌មានរបស់លោកស្រីប៉ុន្នី ក្រុមប្រឹក្សាឃុំកំពង់ចំឡងថា នៅផ្ទះរបស់អ្នកភូមិមានឈ្មោះកុត សាវន ភេទប្រុស រស់នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ទើបអាជ្ញធរស្រុក និងមន្ត្រីនៃមជ្ឍមណ្ឌលកំចាត់មីនកម្ពុជាជាច្រើននាក់បានមកមកអន្តរាគមន៍ភ្លាមៗ។

មន្ត្រីនៃមជ្ឍមណ្ឌលកំចាត់មីនកម្ពុជាបានឲ្យដឹងថា គ្រាប់មីនដែលដោះបានយ៉ាងជោគជ័យមានចំនួន១៥គ្រាប់ មានដូចជាគ្រាប់ត្បាល់៦០មីល្លីម៉ែត្រ៥គ្រាប់ និង៨២មីល្លីម៉ែត្រចំនួន១គ្រាប់ និងគ្រាប់ផ្លោង៣៧មីល្លីម៉ែត្រ៩គ្រាប់។

ប្រភពបន្តថា បើបងប្អូនប្រជាពលរដ្ឋមានករណីបន្ទាន់ សូមបញ្ជូនរបាយការណ៏ ឬអាចទំនាក់ទំនងទៅលោកកែវ សារ៉ាត់ ប្រធានកងឯកភាពកំចាត់មីនទី៥ ក៏ដូចជាអនុប្រធានដែលមានលេខទូរសព្ទ័០៩៧ ២០០ ១៤ ០៦ និង ០៩៧ ៧៦០ ៨៩ ៧៧ ដើម្បីអន្តរាគមន៏ភ្លាមៗ ៕ យឹម សុថាន


ចែករំលែក៖