ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអេតចាយបុក​គ្នាជាមួយរថយន្តកុងតឺន័របញ្ច្រាសគ្នា​លឺសូរដូច​រន្ទះរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​ ខណៈដែលបើករថយន្តដឹកអេតចាយ បុក​គ្នាជាមួយរថយន្តកុងតឺន័របញ្ច្រាសគ្នា​ ធ្លាក់ចូលវាលស្រែភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​ព្រលប់​ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​គោក​ក្តោ​ល ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​សង្ស័យប្រើប្រាស់ល្បឿនលឿន។​

នគរបាលស្រុកបានឲ្យដឹងថា ជនរងរបួសធ្ងន់មានឈ្មោះ ឆាំ ភា​រុណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្រុកកំណើត​ភូមិ​ចំបក់​ថ្ម ឃុំ​សូរ្យ​សែន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ខណៈបើករថយន្តដឹក​អេ​យ​ចាយ​មួយគ្រឿង ពណ៌ខៀវ ពាក់​ស្លាក ស្វាយរៀង 3A 0536 ខូចខាតយ៉ាងដំណំ។

ចំពោះអ្នកបើកបរ​រថយន្ត​កុង​តឺ​ទ័​រ បើក​ទ្វារ​រត់គេចខ្លួន​បាត់​ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះទេ បន្សល់តែរថយន្ត​កុង​តឺ​ទ័​រ ពណ៌ ខៀវ ពាក់​ស្លាក ភ្នំពេញ 3D 0286នៅនឹងកន្លែងកើតហេតុ។

បើកបើតាមអ្នកភូមិបាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​ដឹក​អេ​យ​ចាយ​មួយគ្រឿង ពណ៌ ខៀវមួយគ្រឿងធ្វើដំណើរ​ពី​លិច​មក​កើត​យ៉ាង​លឿន ហើយស្រាប់តែរេចង្កូត​ទៅបុកចំ​ទូ​រថយន្តកុងតឺន័រដែលបើកបញ្ច្រាសគ្នា​លាន់​លឺសូរដូច​រន្ទះ បណ្តាលឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ធ្លាក់​វាលស្រែមុខ​ផ្ទះ​ប្រជាពលរដ្ឋ​មិនទាន់​អស់​ល្បឿន​បន្ត​ទៅបុក​តូប​លក់​ចាប់ហួយ ​និង​ដាល់អំបុក​ប៉ើង និង​ស្លាក​គណបក្ស​​រួច​រុលចូល​ស្រះ​ទឹក ។

បន្ទាប់មកប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

រីឯ​រថយន្ត​ទាំង​២​គ្រឿង​ ត្រូវបាន​សមត្ថកិច្ច​វាស់វែង និង​ស្ទូច​យកមក​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​រង់ចាំ​​ដោះស្រាយ​គ្នា​តាម​ច្បាប់​៕ យឹម សុថាន

 


ចែករំលែក៖