ព័ត៌មានទាន់ហេតុការណ៍៖

ជាងសំណង់ ភ្លាត់ស្នៀត​ឆក់​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

ចែករំលែក៖

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ជាងសំណង់​​ពីរ​នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ម្នាក់ និង​ម្នាក់​រងរបួស​ធ្ងន់ នៅ​កា​រ៉ា​ស​សាំង​ LHR ស្ថិត​ភូមិ​អូរ​ជ​ញ្ចៀ​ន ឃុំ​ស្រុក​អន្លង់វែង កាលពី​ថ្ងៃ​ទ​២៨ ខែកក្កដា ឆ្នាំ​២០១៧​។​

​ជនរងគ្រោះ​ទី​១​ឈ្មោះ ឆ​ង វ ​អាយុ​22​ឆ្នាំ ទី​២​ឈ្មោះ ចក់ ចិ​ម ​អាយុ​23​ឆ្នាំ រងរបួស​ធ្ងន់​។ មុនពេល​កើ​ត​ហេតុ​ជនរងគ្រោះ​ខាងលើ​កំពុង​រាប​ឥដ្ឋ​ដោយ​ឈរលើ​អ​ន្ទា​ធ្វើ​ពី​ដែក និង​មាន​ខ្សែភ្លើង​រាយ​នៅ​ខាងក្រោម ហើយ​ខ្សែភ្លើង​បាន​ដាច់​មុខដំណរ​ប៉ះ​នឹង​​អ​ន្ទា បណ្តាល​ឆក់​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​​ទៅពិនិត្យ​ឃើញថា ជនរងគ្រោះ​​ពិតជា​ស្លាប់​ដោយសា​ឆក់​ខ្សែភ្លើង​មែនហើយ​ក៏បាន​ប្រគល់​ស​ព​ទៅអោយ​​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​​

ចំណែក​អ្នករងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​​ស្រុក​អន្លង់វែង​ផងដែរ​ ៕ ​​ប៉ែន នួន


ចែករំលែក៖