ខេត្តឧត្តរមានជ័យ៖ ជាងសំណង់ពីរនាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ម្នាក់ និងម្នាក់រងរបួសធ្ងន់ នៅការ៉ាសសាំង LHR ស្ថិតភូមិអូរជញ្ចៀន ឃុំស្រុកអន្លង់វែង កាលពីថ្ងៃទ២៨ ខែកក្កដា ឆ្នាំ២០១៧។
ជនរងគ្រោះទី១ឈ្មោះ ឆង វ អាយុ22ឆ្នាំ ទី២ឈ្មោះ ចក់ ចិម អាយុ23ឆ្នាំ រងរបួសធ្ងន់។ មុនពេលកើតហេតុជនរងគ្រោះខាងលើកំពុងរាបឥដ្ឋដោយឈរលើអន្ទាធ្វើពីដែក និងមានខ្សែភ្លើងរាយនៅខាងក្រោម ហើយខ្សែភ្លើងបានដាច់មុខដំណរប៉ះនឹងអន្ទា បណ្តាលឆក់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសាឆក់ខ្សែភ្លើងមែនហើយក៏បានប្រគល់សពទៅអោយគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងផងដែរ ៕ ប៉ែន នួន