ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូដៃ​ម្ខាង​រវល់​កាន់​ទូរស័ព្ទ​និយាយ​លេងសើចសប្បាុយភ្លេចខ្លួនធ្លាក់ជង្ហុកសន្លប់ស្ដូក

ចែករំលែក៖

ខេត្តស្វាយរៀងៈ ក្មេងស្រីម្នាក់ ខណៈកំពុងបើកម៉ូតូកដៃ​ម្ខាង​រវល់​កាន់​ទូរស័ព្ទ​និយាយ​លេងសើចសប្បាយកាច់ក ស្រាប់តែភ្លេចខ្លួនធ្លាក់​ជង្ហុក​ទប់មិនទាន់បណ្ដាលដួល​បោក​ក្បាលនឹងថ្នល់​សន្លប់​ស្តូកស្តឹងតែម្នាក់ឯង​ ត្រូវ​ប្រជាពលរដ្ឋ​ជួយសង្គ្រោះដឹកមកកាន់​មន្ទីរពេទ្យខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង​១ និង​៣៥​នាទី​ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា ក្មេងស្រីរងគ្រោះ​មានឈ្មោះ សំ រ​ល័​ក្ខ អាយុ​១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខណៈជិះម៉ូតូម៉ាកហុងដា សេ​១២៥ ឆ្នាំ​២០១៦ ពណ៌ ពាក់​ស្លាក ភ្នំពេញ 1FL 0859ខូចខាតយ៉ាងដំណំ។

​អ្នកភូមិបានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវតី​ម្នាក់​ជិះ​ម៉ូតូ​ធ្វើដំណើរ​យ៉ាង​លឿនហើយ​ដៃ​ម្ខាង​ទៀត​ជាប់រវល់​និយាយ​ទូរស័ព្ទ​ និងដៃមួយទៀតកាន់ចង្កូតលុះ​មកដល់​ចំនុចខាងលើខាងលើ ​ក៏ធ្លាក់​ជង្ហុក​បណ្តាល​ឲ្យ​ដួល​បោក​អូស​ជាង​១០​ម៉ែត្រសន្លប់នឹងកន្លែង។

ក្រោយមកជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ ប៉ុន្តែ​ដោយ​រថយន្ត​មានការ​យឺតយ៉ាវ​ក៏ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​យកទៅ​មន្ទីរពេទ្យ​ដើម្បីព្យាបាលផងដែរ​ ៕ យឹម សុថាន


ចែករំលែក៖