ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះឃាត់ខ្លួនក្រោយពីម្តាយក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងពីបទរំលោភសេពសន្ថវៈកូនស្រីវ័យ៩ឆ្នាំរបស់គាត់បានសម្រចម្តង តាំងពីជាងមួយសប្តាហ៍ មកហើយទើបធ្លាយរឿង ។
សមត្ថកិចនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា បន្ទាបពីទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាមសមត្ថកិច្ចបានហៅជនសង្ស័យមកបំភ្លឺទើបឈានដល់ការចាប់ខ្លួនតែម្តងកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ តែម្តង។
ជនសង្ស័យមានឈ្មោះឆាយ យ៉ាន ភេទប្រុស អាយុ៥៨ឆ្នាំ បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំ រំលោភបានសម្រេចនៅក្នុងដីឡូត៍មួយកន្លែងដែលមានព្រៃដុះស៊ុបទ្រុប ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ។ ជនសង្ស័យ និងក្មេងស្រីរងគ្រោះមានទីលំនៅក្នុងភូមិ កើតហេតុជាមួយគ្នា ។
លោក ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា កុមារីរងគ្រោះ ស្នាក់នៅ ផ្ទះជួល ក្នុងខណ្ឌច្បារអំពៅ ចំណែកជនសង្ស័យឈ្មោះ ឆាយ យ៉ាន ភេទ ប្រុស អាយុ ៥៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិ ព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ កាលពីសប្តាហ៍មុន ម៉ោងប្រហែល១រសៀល កុមារីរងគ្រោះបានដើរតាមផ្លូវលំទៅទិញទឹកកក ហើយ ពេលដើរមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ជាអ្នកស្គាល់គ្នា បានចាប់កុមារីរងគ្រោះអូសដៃចូលក្នុងព្រៃ លេងប្រដាប់ភេទកុមារីរងគ្រោះ រួចរំលោភបានសម្រេច ហើយជនសង្ស័យក៏ងើបដើរទៅផ្ទះបាត់ធ្វើព្រងើយ ។ លុះដល់ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៧ កុមារីរងគ្រោះបាននិយាយរឿងហេតុទាំងអស់ដែលលោកតា ឆាយ យ៉ាន ចាប់រំលោភនាងរហូតបានសម្រេចប្រាប់ដល់ម្តាយនាងឲ្យបានដឹង។ លុះមកដល់ព្រឹកឡើងថ្ងៃទី ២៨កក្កដា ម្តាយកុមារីរងគ្រោះក៏បាននាំកុមារីរងគ្រោះទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពក្បាលកោះ គ្រូពេទ្យប្រាប់ថា ប្រដាប់ភេទក្មេងស្រីរងគ្រោះដាច់រលាត់ដោយវត្ថិរឹងហើយក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្បាលកោះ ទើបឈានដល់ការឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីដោះស្រាយតាមច្បាប់៕ សណ្តោស