ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ៖ ឈើប្រណីតធ្នង់ជិត ២០ម៉ែត្រត្រីគុណដឹកបង្កប់តាមរ៉ឺម៉ក និងរថយន្តដឹកអេតចាយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញរាយការណ៍មកថា ឈើប្រភេទប្រណីតធ្នង់ជិត ២០ម៉ែត្រត្រីគុណ គេឃើញដឹកបង្កប់តាមម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តដឹកអេតចាយ ចូលពួនសម្ងំទាំងកណ្ដាលថ្ងៃ សង្ស័យជាប់ពាក់ព័ន្ធមន្រ្តីជំនាញ។

ប្រភពព័ត៌មានខាងលើបន្តថា ម៉ូតូសណ្ដោងរ៉ឺម៉កដឹងអេតចាយបង្កប់ឈើចំនួន ៣គ្រឿង និងរថយន្តហុកឡចំនួន ១គ្រឿង កំពុងពួនសម្ងំបន្លំជាមួយអ្នកភូមិ ត្រង់ចំណុចភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តដឹកអេតចាយបង្កប់ឈើប្រភេទប្រណីតធ្នង់ខាងលើនេះ ពួកគេនាំគ្នាលើកឡើងត្រង់ចំណុចមុខផ្នែករដ្ឋបាលព្រៃឈើវាលវែង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយក្នុង ១ម៉ូតូសណ្ដោងរ៉ឺម៉ក ឈើមិនក្រោមចំនួន ៣ម៉ែត្រត្រីគុណនោះទេ ចុះម៉ូតូសណ្ដោងរ៉ឺម៉កទាំងអស់មានចំនួន ៣គ្រឿងក៍ច្រើនម៉ែត្រត្រីគុណនោះដែរ និងរថយន្តចំនួន ១គ្រឿងទៀត ដែលគេអាចផ្ទុកឈើ ក៍មិនក្រោម ៦ម៉ែត្រត្រីគុណនោះដែរ ហើយបែបទំនងបែកការណ៍ទើបមានអ្នកផ្ដល់ព័ត៌មានពីមន្រ្តីស្ថាប័នណាមួយឲ្យចូលពួនសម្ងំបែបនេះនោះ ពិសេសជាងនេះ កគេដឹងដែរថាក្រុមឈ្មួញទាំងនេះបានរត់ការស្ទើរតែសព្វគ្រប់ទាំងអស់សំរាប់ខេត្តពោធិ៍សាត់ ប៉ុន្តែការគេចវែសបែបនេះអាចទទួលបានពីមន្រ្តីថ្នាក់លើណាមួយចុះឲ្យពួនសម្ងំសិនទៅ។

បញ្ហាខាងលើ៖ លោក ហង្ស វណ្ណថន នាយរង និងនាយផ្នែករដ្ឋបាលព្រៃឈើក្រវាញស្ដីទីបានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នេះថា លោក នឹងចាត់មន្រ្តីចុះមកធ្វើការងារនេះ៕ ប៉ឹម ពិន

 

 


ចែករំលែក៖