ព័ត៌មានទាន់ហេតុការណ៍៖

សង្សារការចោល! តូចចិត្តពេកចងកបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មានករណីធ្វើអត្តឃាត (ចងក) ចំនួន ០១ករណី កើតឡើងនៅត្រង់ចំណុច លើកញ្ចុះអង្គុយលក់គ្រឿងសំណង់យីហោ លឿង សុខ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។

ជនរងគ្រោះឈ្មោះ អ៊ូច ប៊ូរី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ បើតាមសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយធ្វើអត្តឃាត (ចងក) ពិតប្រាកដមែន ដោយមូលហេតុតូចចិត្តនឹងសង្សាររបស់ខ្លនរៀបការចោល នៅឯស្រុកកំណើត ភូមិស្រែប្រាំង ឃុំជើងទាន ស្រុកចុងកាល់ ខេត្តសៀមរាប។

បច្ចុប្បន្ន សពត្រូវបាន បងប្អូន សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត


ចែករំលែក៖